បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សដែលបាត់ខ្លួន បន្ទាប់ពីមានគ្រោះរអិលបាក់ដីនៅប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសនៅកំពង់ផែព្រំដែន Gyirong ក្នុងតំបន់ស្វយ័ត Xizang ភាគនិរតីប្រទេសចិន នៅព្រឹកថ្ងៃពុធ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា លោក ស៊ី...
ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានឧ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍របស់សហគ្រាសចិន ប្រកបដោយប្រសិទ្ធភាព និងខិតខំបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ លោកបានធ្វើការកត់សម្គាល់នេះ ខណៈកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីហាណូយ ជាមួយសហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅវៀតណាម ។ លោកក៏បានថ្លែងយ៉ាងខ្ពស់ អំពីសមិទ្ធផលវិនិយោគរបស់សហគ្រាសចិន នៅវៀតណាមផងដែរ។ មន្ត្រីមកពីស្ថាប័នរដ្ឋាភិបាលវៀតណាមជាង...
ពោធិ៍សាត់ ៖ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥...
ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព និងការអភិវឌ្ឍ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា តាមរយៈការផ្សះផ្សាជាតិ,...
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥...
ភ្នំពេញ ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការជ្រើសរើសកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ពិតជាមានអត្ថន័យ ពិសេសខ្លាំងណាស់ ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការលក់អាវយឺត មានពាក្យថា «ធ្វើល្អ បានអាចម៍» «ចាញ់ជាព្រះ ឈ្នះជាអញ» «ជេរអញ អញជេរវិញ» ទាំងនេះ ជាទង្វើអសីលធម៌នៅក្នុងសង្គម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសាមគ្គីភាពសភា ។ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រអានដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាក្នុងសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៧...
កាត់ម៉ាន់ឌូ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅភាគខាងជើងប្រទេសនេប៉ាល់ បានកើនឡើងដល់ ១៥៧ នាក់ នេះបើយោងតាមការលើកឡើង របស់ប៉ូលីសកាលពីយប់ថ្ងៃពុធ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស មនុស្ស ៤១ នាក់ផ្សេងទៀតរងរបួសនៅក្នុងទឹកជំនន់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្ដកេីនឡេីង ដោយសារតែទំហំនៃគ្រោះថ្នាក់ ហេីយទឹកជំនន់ និងការរអិលបាក់ដីនៅមានឥទ្ធិពលនៅឡេីយ ចំណែកអ្នកបន្ដបាត់ខ្លួន នៅមានចំនួនច្រេីនទៀតផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ ៖ ពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC)...