បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTប៉ូលីស នៃប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនអ្នកបើកបររថយន្ត ដែលបើកបុកអ្នកថ្មើរជើង ជាច្រើននាក់ នៅក្នុងទីក្រុង Mannheim កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ សាក្សីបាននិយាយថា ឧបទ្ទវហេតុដែលបណ្តាល ឲ្យមនុស្សរាប់សិបនាក់រងរបួសគឺជាចេតនាប៉ុន្តែ ទោះជាយ៉ាងណា ប៉ូលិសមិនបានធ្វើអត្ថាធិប្បាយពីមូលហេតុដែលជនសង្ស័យនោះ បានរៀបចំផែនការធ្វើនោះទេ។ សារព័ត៌មាននានាបាននិយាយថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies សហការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធជាមួយប្រព័ន្ធ សុខាភិបាលឌីជីថល ។ការស្នើរបស់លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាព ដែលជាផ្នែកនៃ សម្ព័ន្ធភាពនៃឆន្ទៈឬ coalition of the willing ដែលបានប្រកាស...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិស ដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំត្រីមាសទី១ ឆាំ្ន២០២៥ និងទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពេលសំណាក់ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិន្ន័យបឋម ឬ Primary Data សំខាន់ណាស់ ដែលត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ខណៈដែលសម្តេចផ្តាំថា កុំយកការវិភាគបែបស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ ។ ថ្លែងក្នុងឱកាសអញ្ជើញ បើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសំដី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែនលោក វូឡូឌីមឿ ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval កាលពីសប្តាហ៍មុន ។ មន្ត្រីរូបនេះបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងកំពុងផ្អាក និងពិនិត្យមើលជំនួយរបស់យើង ដើម្បីធានាថាវារួមចំណែកដល់ដំណោះស្រាយ” ដោយបន្ថែមថា លោក ត្រាំ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាបានគូសបញ្ជាក់ថា ការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ធ្វើឡើង ដើម្បីទប់ស្កាត់ការវិល ត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ នៅកម្ពុជាម្តងទៀត។ លោកប៉ែន បូណា បានមានប្រសាសន៍ នាពេលថ្មីៗនេះថា របបប្រល័យពូជសាសន៍ខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ បុរសទាំងឡាយ ថា វត្តមានស្រ្តី ក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ ។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ដ្រី...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានអះអាងជាថ្មីពីសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់កិច្ចព្រមព្រៀង បទឈប់បាញ់ ដែលកំពុងបន្តរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់លើភាពចាំបាច់ នៃការផ្លាស់ប្តូរទៅដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ដើម្បីធានាឱ្យមានបទ ឈប់បាញ់យូរអង្វែង។ លោក Abdelatty បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុងគែរជាមួយស្នង ការអឺរ៉ុបសម្រាប់ សមុទ្រមេឌីទែរ៉ាណេ លោក...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំ របស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាស ជាមុនដល់ប្រជាពលរដ្ឋ ស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹក នារដូវប្រាំង។ នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និង ស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅទីស្ដីការក្រសួង ធនធានទឹកនិងឧតុនិយមថ្ងៃទី០១ ខែមីនា ២០២៥ លោក...