ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានកំពុងឆ្លងរាលដាល យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសប៉ាពូ ញ៉ូហ្គីណេ (PNG) បន្ទាប់ពីបានកត់ត្រាផ្លូវការ នៅក្នុងប្រទេសនេះ កាលពីចុងខែមុន ។ កាសែតក្នុងស្រុកឈ្មោះ Post Courier បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានសញ្ញាដែលបញ្ជាក់អំពីការផ្ទុះជំងឺ នៅតំបន់ភាគខាងត្បូងគឺខេត្ត...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី២៣មេសានេះ រដ្ឋាភិបាលរុស្ស៊ី បានបង្ហើបឱ្យដឹងថា រថក្រោះចម្បាំង ប្រភេទ T-14 Armata ជាជំនាន់ថ្មីរបស់ខ្លួន ត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសស៊ីរី និងដើម្បីប្រើប្រាស់ ។ រថក្រោះ Armata ដែលម៉ូដេលជំនាន់ថ្មី ក្រោមការ រចនាពីរថក្រោះជំនាន់មុនArmata neHត្រូវបានគេបញ្ជូន ទៅឲ្យកងកំលាំងរុស្ស៊ី ដែលកំពុងមានវត្តមាន...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៤.៨០៣នាក់ ។ ក្រសួងក៏បានរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន០២នាក់ ដែលនាំឲ្យចំនួននៃអ្នកស្លាប់មានរហូតដល់១៩២នាក់ ។ គេបានដឹងថា ចំនួននៃអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី១៤២ មកដល់ត្រឹម១៣៩នាក់ ក្នុងចំណោមអ្នកជំងឺ៤៣៣នាក់ ដែលជាអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ...
បរទេស៖ ដោយបង្ខំ ឱ្យធ្វើការកាត់បន្ថយ ថវិកាយោធាយ៉ាងច្រើន រដ្ឋាភិបាលទីក្រុងបាងកក របស់ថៃ កំពុងឈានទៅរកការ ផ្អាកកិច្ចព្រមព្រៀង សព្វាវុធមួយចំនួន រួមទាំងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ (RTN) ដែលរំពឹងថា នឹងទទួលបាននាវាមុជទឹក S26T ចំនួន ២ គ្រឿងបន្ថែមទៀត ពីទីក្រុងប៉េកាំង ផងដែរ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់វីរុសកូវីដ១៩ ពីក្រសួងការពារប្រទេសចិន។...
ភ្នំពេញ ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលមានគ្រឹះស្ថានសិក្សាចំនួន១១៣ ជាសមាជិកនោះ បានអំពាវនាវ និងស្នើសុំដល់អាណាព្យាបាលរបស់សិស្ស ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដាក់ពាក្យស្នើសុំទៅសាលាដោយផ្ទាល់ ហើយជជែកគ្នាជាមួយសាលា ដើម្បីទទួលបានការបញ្ចុះតម្លៃ។
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្ដរជាតិ (Interntionl Criminal Court-ICC) បានជូនដំណឹង ស្ដីពី ការប្រកាសជ្រើសរើសមន្ដ្រី ទីប្រឹក្សា និងជំនួយការ នៃតុលាការ ICC នៅ ទីក្រុងឡាអេ ៕ ដោយ ៖ អេង ប៊ូឆេង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការ តាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលធ្វើសកម្មភាពដោយ មិនមានច្បាប់ត្រឹមត្រូវ។ ថ្មីៗនេះ ក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគម មួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិ...
ហ្សាកាតា៖ មន្ត្រីក្រសួងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងផ្អាកការហោះហើរក្នុងស្រុក និងអន្តរជាតិ ស្ទើរតែទាំងអស់ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩នេះ។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ចូកូ វីដូដូ បានសម្រេចកាលពីដើមសប្តាហ៍នេះ ដើម្បីហាមឃាត់ប្រជាជន ពីការចាកចេញពីតំបន់ទីក្រុង ដើម្បីវិលត្រឡប់ទៅស្រុកកំណើត របស់ពួកគេវិញ សម្រាប់ថ្ងៃឈប់សម្រាកអ៊ីស្លាម Eid al-Fitr។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានទទូចដល់ ប្រទេសចិន ឱ្យធ្វើតាមការសន្យា របស់ខ្លួនលើស្វ័យភាព របស់ហុងកុង និងបានអំពាវនាវ កុំឱ្យមានអាកប្បកិរិយាបង្កហេតុរបស់ខ្លួន ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធអ្នកការទូតកំពូល រូបនេះ បានសម្តែងការព្រួយបារម្ភ ចំពោះការបង្ក្រាបក្រុមសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ របស់ហុងកុងកាលពីចុងសប្តាហ៍...