ព័ត៌មានអន្តរជាតិ

Updated ៖ ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់ឈ្នួល ចំនួន៣៥០ផោន ក្នុង១ខែដល់ពលរដ្ឋភៀសខ្លួន ជនជាតិអ៊ុយក្រែន

ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា ចក្រភព អង់គ្លេស នឹងផ្តល់ប្រាក់ឈ្នួល ដល់ប្រជាជន ដែលជាជនជាតិអ៊ុយក្រែន ដែលរត់ចេញពីការឈ្លាន ពានរបស់រុស្ស៊ី ខណៈដែលរដ្ឋាភិបាល ផ្លាស់ប្តូរការ ខឹងសម្បារ ចំពោះការឆ្លើយ តបរបស់ខ្លួន ចំពោះវិបត្តិជនភៀសខ្លួន ដែលបានកើតឡើងឆាប់បំផុត នៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ។

រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គម្រោងថ្មីហៅថា “ផ្ទះសម្រាប់អ៊ុយក្រែន” នឹងអនុញ្ញាតឱ្យជនភៀសខ្លួនពីសង្គ្រាមមកប្រទេសអង់គ្លេស ទោះបីជាពួកគេមិនមានទំនាក់ ទំនងគ្រួសារក៏ដោយ ។

ចក្រភពអង់គ្លេស នឹងបង់ប្រាក់ឱ្យប្រជាជន ចំនួន៣៥០ផោន ស្មើនឹង៤៥៦ដុល្លារអាមេរិក ក្នុង១ខែ ប្រសិនបើពួកគេអាចផ្តល់ឱ្យជនភៀសខ្លួននូវបន្ទប់ទំនេរ ឬទ្រព្យសម្បត្តិសម្រាប់រយៈពេលអប្បបរមា៦ខែ ។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានព្យាយាមបង្ហាញពីចក្រភពអង់គ្លេសថា ជាអ្នកជួយដឹកនាំការឆ្លើយតបជាសកល ចំពោះការលុកលុយរបស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូ ហៅថាជា “ប្រតិបត្តិការពិសេស” ប៉ុន្តែរដ្ឋាភិបាល របស់លោកបានប្រឈមមុខ នឹងការរិះគន់ជុំវិញការពន្យារពេល ក្នុងការទទួលយកជនភៀសខ្លួន ។

សមាជិកសភា មកពីគណបក្សនយោបាយសំខាន់ៗទាំងអស់ បានវាយប្រហារការទទូចរបស់រដ្ឋាភិបាល ដែលថា ប្រជាជនអ៊ុយក្រែន ស្វែងរកទិដ្ឋាការ និងការធ្វើតេស្តជីវមាត្រ មុនពេលមកដល់ចក្រ ភពអង់គ្លេស ដោយលើកថា ការិយាធិបតេយ្យ ដែលមានអាទិភាព លើសុខុមាលភាពរបស់អ្នក ដែលភៀសខ្លួនចេញពីសង្គ្រាម ។
រដ្ឋាភិបាលបានឲ្យដឹងថា ស្ថិតក្រោមគម្រោងថ្មីនេះ សមាជិកសាធារណៈ អង្គការ សប្បុរសធម៌ អាជីវកម្ម និងក្រុមសហគមន៍ គួរតែអាចផ្តល់កន្លែង ស្នាក់នៅតាមរយៈគេហទំព័រមួយ តាមរយៈការចុះផ្សាយនៅ ចុងសប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top