ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានអំពាវនាវឱ្យអាជ្ញាធរជប៉ុន ស្តាប់ទស្សនៈដ៏ជ្រាលជ្រៅពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ជប៉ុន ដើម្បីជួសជុលទំនាក់ទំនងទ្វេភាគី។ លោក Lin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកតាក់តែងច្បាប់ជប៉ុន ឆ្លងគណបក្ស នឹងធ្វើទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ដែលជាចលនាមួយ...
បរទេស ៖ យោធាមីយ៉ាន់ម៉ា បានដាក់ពង្រាយ កងទ័ពរាប់រយនាក់ ដើម្បីបោសសម្អាតតំបន់ដែលត្រូវបានសម្គាល់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ដែលគាំទ្រ ដោយរុស្ស៊ី នៅភាគខាងត្បូងប្រទេស ដោយដុតបំផ្លាញភូមិ និងបិទដីជុំវិញ។ នេះបើយោងតាមអ្នកតស៊ូ និងសកម្មជន ក្នុងស្រុកដែលបានដឹង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា ការវាយលុកជុំវិញតំបន់សេដ្ឋកិច្ចពិសេស Dawei...
បរទេស៖ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស ១៧ នាក់ និងរបួសជាង ៤០ នាក់នៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការបរាជ័យរបស់សម្ព័ន្ធមិត្តអ៊ុយក្រែន ក្នុងការបំពេញស្តុកមីស៊ីលការពារដែនអាកាសរបស់ខ្លួនកំពុងឆក់យកជីវិតមនុស្ស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា...
បរទេស៖ តម្លៃប្រេងសាកល បានធ្លាក់ចុះបន្តិច នៅថ្ងៃសុក្រនេះ ប៉ុន្តែកំពុងស្ថិតនៅលើផ្លូវត្រូវ សម្រាប់ការកើនឡើង ជាលើកទីពីរប្រចាំសប្តាហ៍ ខណៈដែលសង្គ្រាមរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាប់គាំង នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ពីតំបន់ ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 23...
តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្របនឹងពេល ដែលភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗចូលដែនចិនដោយលើកលែងទិដ្ឋាការ និន្នាការទិញទំនិញ នៅប្រទេសចិនបានបន្តកើនឡើង ។នៅលើបណ្តាញទំនាក់ទំនង សង្គមបរទេស ឃ្លាដូចជា “យកវ៉ាលិសទេទៅប្រទេសចិន” “បញ្ជីឈ្មោះទំនិញដែលត្រូវទិញ” និង “មគ្គុទ្ទេសក៍បង្វិលសងពន្ធ សម្រាប់ភ្ញៀវទេសចរបរទេស ពេលចាកចេញ” បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។ ភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗ កំពុងប្តូរពីការដើរកម្សាន្ត នៅប្រទេសចិនទៅជា”ដំណើរទិញទំនិញនៅប្រទសចិន” ។ ពួកគេបានអូសវ៉ាលិសទៅកាន់ផ្សារ ទំនើបនិងហាងធំៗ នៅទីក្រុងនានារបស់ប្រទេសចិន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម នឹងបន្តហក់ឡើងក្នុងអំឡុងពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ (Vattanac Bank) ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភភាពកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការគាំទ្រសហគ្រាស ក្នុងវិស័យកសិកម្ម ការជំរុញហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលនៃធនាគារ ARDB៕...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាល Trump បានអនុម័តការលក់យន្តហោះ KC-46A ពីអាកាស និងឧបករណ៍ពាក់ព័ន្ធទៅឱ្យប្រទេសកាតាក្នុងតម្លៃប៉ាន់ស្មាន៤,៥ពាន់លានដុល្លារ។ ប្រទេសកាតាបានស្នើសុំទិញយន្តហោះ KC-46A រហូតដល់បួនគ្រឿងបូករួមទាំង ម៉ាស៊ីន turbofan PW4062 ចំនួន៨ រួមទាំងគ្រឿងបន្លាស់ចំនួន៤ឧបករណ៍ទទួលការព្រមានពីរ៉ាដា ប្រព័ន្ធទប់ទល់ការវាយប្រហារអនឡាញ និងឧបករណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំជំរុញការប្រែក្លាយលទ្ធផល ស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅជាផលិតផលដែលអាចចូលទីផ្សារ ពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតការងារជំនាញ តាមរយៈការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។ ក្នុងសិក្ខាសាលាស្តីពី «ការកសាងប្រព័ន្ធត្រីវ័ណ្តនវានុវត្តន៍ (Triple Helix) នៅកម្ពុជា» នៅរាជធានីភ្នំពេញ អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន បានចូលរួមជាមួយតំណាងសាកលវិទ្យាល័យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយកដ្ឋាននៃរតនាគារ សហរដ្ឋអាមេរិកទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសឬOFACបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១០ ដែលជាផ្នែកមួយនៃបណ្តាញដែលទទួលខុសត្រូវក្នុងការផ្ទេរ សាច់ប្រាក់ទៅឱ្យក្រុមហេសបូឡា។ បណ្តាញនេះប្រើប្រាស់អ្នក នាំសំបុត្រដែលធ្វើដំណើរ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសលីបង់ តួគីអារ៉ាប់រួម និងអ៊ីរ៉ង់ ដើម្បីផ្លាស់ទីរហូតដល់រាប់រយលានដុល្លាររវាងដែនសមត្ថកិច្ច ដោយផ្តល់ផ្លូវមួយនៅខាងក្រៅប្រព័ន្ធហិរញ្ញវត្ថុផ្លូវការសម្រាប់ហេសបូឡា ដើម្បីទទួលបានរូបិយប័ណ្ណបរទេស និងគេចវេសពីការដាក់ទណ្ឌកម្ម៕ ប្រែសម្រួល៖ស៊ុនលី