បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រីMaria Zakharova បានព្រមានថា ប្រទេសរុស្ស៊ីមិនចូលចិត្តការបង្កើនកំដៅ ជម្លោះនោះទេ ប៉ុន្តែនឹងបន្តសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនានា។ នៅក្នុងបទសម្ភាសន៍ជាមួយ Izvestia ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharovaបានចោទប្រកាន់ទីក្រុងគៀវពីការបង្ហាញ ឆន្ទៈពេញលេញក្នុងការចរចា ខណៈពេលដែលការបង្កើនការវាយប្រហារភេរវកម្មប្រឆាំងនឹងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។ លោកស្រីបាននិយាយថា៖ដរាបណាវានៅតែជាករណីនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងឆ្លើយតបសមាមាត្រទៅនឹងការគំរាមកំហែងដែលកំពុងកើតឡើង ហើយបន្តប្រតិបត្តិការយោធាពិសេស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGCបាននិយាយថា ប្រទេសនេះនឹងប្រើប្រាស់អាវុធ បំផ្លិចបំផ្លាញអាក្រក់ជាងនេះ បន្ថែមទៀត ប្រសិនបើសង្គ្រាមថ្មីៗចាប់ផ្តើមប្រឆាំងនឹងខ្លួន។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានDefa Press របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ និង៤០ ថ្ងៃដែលបានដាក់ប្រឆាំងនឹងប្រទេសកាលពីខែមិថុនាឆ្នាំមុន និងចុងខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការផ្គត់ផ្គង់សម្ភារ និងដំឡើង 115/22kV, 50MVA Transformer Bayចំនួន 01 Bay, 115kV Line...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 115kV IVT and 24kV Oil-Type Differential Discharge Coil Series and...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលកិច្ចពិភាក្សា រវាងតំណាងអ្នកបើកបរដឹកអ្នកដំណើរ តាមថ្នាលបច្ចេកវិទ្យា និងតំណាងក្រុមហ៊ុនថ្នាលបច្ចេកវិទ្យា ដើម្បីស្តាប់កង្វល់ និងស្វែងរកដំណោះស្រាយរួម ប្រកបដោយការយោគយល់គ្នា។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានសង្គត់ធ្ងន់ថា ការសម្របសម្រួលនេះ ឈរលើគោលការណ៍សំខាន់៣...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា កំពុងពន្លឿន ការងារបច្ចេកទេស និងពិធីការ ដើម្បីត្រៀម ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ។ព្រឹត្តិការណ៍ទាំង២នោះ រួមមាន ៖ កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធ របស់សភាស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ និងកិច្ចប្រជុំក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។ ការត្រៀមរៀបចំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដឹកនាំដោយលោក ព្រហ្ម វិរៈ...
ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រូវបានរំពឹងថា នឹងក្លាយជាតំបន់សំខាន់មួយ សម្រាប់ការអភិវឌ្ឍថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី បន្ទាប់ពីរដ្ឋបាល ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ លើផ្ទៃដីប្រមាណ ៥,០០០ហិកតា ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាថ្ងៃសុក្រ ទី២១ ខែសីហា...
ភ្នំពេញ ៖ មានអ្នកដំណើរ ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។ បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើង សម្រាប់លក់ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយសាំងធម្មតាតម្លៃ ៤ ៤០០ រៀល (ឡើងថ្លៃ ២៥០រៀល) ខណៈម៉ាស៊ូតតម្លៃ៥ ២៥០ រៀល (ឡើងថ្លៃ ៤០០រៀល) ៕
ភ្នំពេញ ៖អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែង ជាសាធារណៈ ក្នុងគម្រោង ផ្គត់ផ្គង់រថយន្តកន្ត្រកធុនធំ (ថ្មី) សម្រាប់ប្រើប្រាស់ ក្នុងការងារជួសជុលថែទាំខ្សែបណ្តាញ ចំនួន ០២ គ្រឿង (កញ្ចប់ទី២) ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥)(Code: 26DBLS90). យោង ៖...