តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ ដូចវិធានការបង្ខិតបង្ខំផ្សេងទៀត របស់ខ្លួនប្រឆាំងនឹងប្រទេសនេះ ដូចគ្នាដែរ។ លោក Araghchi បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រយៈពេល ១៤ឆ្នាំមុន ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ បានបរាជ័យ។...
មូស្កាត៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al Busaidi និងសមភាគីអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសេរីភាពនាវាចរណ៍ឡើងវិញតាមរយៈច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សា អំពីការអភិវឌ្ឍទាក់ទងនឹងនាវាចរណ៍តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ និងបានសង្កត់ធ្ងន់លើតម្រូវការ...
គៀវ៖ យ៉ាងហោចណាស់មនុស្ស ១៤ នាក់ បានស្លាប់ និង ១២១ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់រុស្ស៊ីលើមជ្ឈមណ្ឌលផ្សារ ទំនើបមួយក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ រដ្ឋបាលយោធាតំបន់ Dnipropetrovsk បានឧ្យដឹងថា អ្នករងរបួស ២៩ នាក់ រួមទាំងកុមារ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងនាវាចរប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ប្រទេសរុស្សីបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានធ្វើតេស្តមីស៊ីលដោយជោគជ័យនៅជិតប្រជុំកោះ Kuril របស់ប្រទេសនេះ។ ការបាញ់តេស្តសាកល្បងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសជប៉ុនបានតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មានរបស់ប្រធានាធិបតីរុស្ស៊ីVladimir Putin ទៅកាន់ប្រជុំកោះ ដែលត្រូវបានទាមទារដោយផ្នែកខ្លះដោយទីក្រុងតូក្យូ។ កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ការសាកល្បងកាំជ្រួចដែលធ្វើឡើងនៅជិតតំបន់ Kurils ភាគខាងត្បូង ពាក់ព័ន្ធនឹងនាវាផ្ទុកមីស៊ីលដឹកនាំ Varyag នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Omsk និងប្រព័ន្ធមីស៊ីល Bastion ពីដីទៅកប៉ាល់ផង។ កងនាវាបាននិយាយថា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក នឹងត្រូវវិនាសនឹងបរាជ័យ ដូចវិធានការបង្ខិតបង្ខំផ្សេងទៀតរបស់ខ្លួនប្រឆាំង នឹងប្រទេសលោកដែរ ។ កាលពី១៤ឆ្នាំមុន ៖ ទណ្ឌកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របានបរាជ័យ។ ៨ ឆ្នាំមុន៖សម្ពាធអតិបរមា បានត្រឹមបរាជ័យហើយកាលពី៥ខែមុន៖ ការចុះចាញ់ដោយគ្មានលក្ខខណ្ឌក៏បានត្រឹម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសចិនបានបដិសេធមិនចូលរួម ជាមួយផែនការ របស់សហរដ្ឋអាមេរិកដើម្បី បំផ្លាញសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបដិសេធការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជាផ្នែកមួយនៃ ទណ្ឌកម្មដ៏តឹងតែងបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀតជ្រើសរើសភាគី ហើយឈប់ធ្វើអាជីវកម្ម ជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន រៀបចំនូវអ្វីដែលលោកបានហៅថា ជាភាពឯកោផ្នែកសេដ្ឋកិច្ចសំរបសំរួលដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក។...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនក្រុមគ្រួសារយុទ្ធជនពលី នៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីសម្ដែងការគោរពដឹងគុណ និងចូលរួមរំលែកទុក្ខចំពោះការលះបង់ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។ យោងតាមលិខិតជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ដំណើរចុះជួបសំណេះសំណាលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដែលគណៈប្រតិភូដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសអ៊ីស្រាអែល បានព្រមានតួកគីប្រឆាំងនឹងការពង្រីកការចូលរួមផ្នែកយោធា របស់ក្រុងអង់ការ៉ាក្នុងប្រទេសស៊ីរី ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសស៊ីរីដែលខ្លួនបានអះអាងថាកំពុងត្រូវ បានរៀបចំសម្រាប់កងកម្លាំងតួកគី។ រដ្ឋាភិបាលទីក្រុងយេរូសាឡឹមខាងលិច បានវាយប្រហារមូលដ្ឋានទ័ពអាកាស Abu al-Duhur នៅភាគពាយ័ព្យប្រទេសស៊ីរីកាលពីថ្ងៃអង្គារ ដោយបានបំផ្លិចបំផ្លាញទីតាំង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានសរសេរលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា ៖ប្រធានាធិបតួគីលោកRecep...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តនិស្សិតជ័យលាភី អាហារូបករណ៍រាជរដ្ឋាភិបាល នឹងបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា ក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងបារាំង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះការបន្តរំលោភបំពាន ដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ...