តូក្យូ៖ លោកនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ បាននិយាយ នៅថ្ងៃពុធថា ប្រទេសជប៉ុននឹងចាប់ផ្តើមការចរចារដើម្បីធ្វើដំណើរអាជីវកម្មឡើងវិញជាមួយប្រទេសនិងតំបន់ចំនួន ១០ រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រុមការងារ ប្រយុទ្ធប្រឆាំងវីរុស...
ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា ខេត្តបានជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ដោយសារនាពេលកន្លងមក សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ហើយបាន ដាក់រហ័សនាមឲ្យបែបនេះ ។ ក្នុងសន្និសទីសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ” នៅថ្ងៃទី២៣...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានធ្វើយុទ្ធនាការលាបពណ៌សកល បន្ទាប់ពីជនជាតិចិនត្រូវបានចោទ ប្រកាន់ពីបទលួច ចូលក្រុមហ៊ុនបរទេស តាមប្រព័ន្ធអ៊ិនធ័រណិត ដែលធ្វើការស្រាវជ្រាវ វ៉ាក់សាំងជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការ បរទេសចិនលោក Wang Wenbin...
ភ្នំពេញ ៖ ឆ្លើយតបជាមួយ នឹងការចង់ដឹង អំពីមាស ដែលជាទុនបម្រុង របស់ជាតិ ពីសំណាក់ប្រជាពលរដ្ឋនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថាតាមតួលេខថ្មី ដែលបង្ហាញដោយធនាគារជាតិ នៃកម្ពុជា គឺមាសរបស់កម្ពុជា មានដល់៣៦,៥តោន មិនមែនត្រឹមតែ ៣០តោន នោះទេ ។...
បច្ចុប្បន្នភាព ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេស គឺប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទំនើប មានវិទ្យាសាស្ត្រជឿនលឿន និងមានបច្ចេកវិទ្យា ទាន់សម័យ កំពុងប្រឹងប្រែងប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវ រកវ៉ាក់សាំង សម្រាប់ការពារវីរុសCovid-19 ។ វីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុង អ៊ូនហាន នៃខេត្ត ហ៊ូប៉ី ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកពីការបរាជ័យ នៃយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង របស់ ក្រុមប្រឆាំង ព្រោះ ទីបំផុតប្រជាពលរដ្ឋមានដេកផ្ទះឯណា គឺពួកគាត់នាំគ្នា ទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំទៅវិញ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ គ.ជ.ប។...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៩៩នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤៨.៤៣៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺមាន៣នាក់មកពីខាងក្រៅ និង៩នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសស់មានពាក់ព័ន្ធនឹងការស្នាក់នៅដែលជាពលករបរទេស ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២១៣នាក់ បានចាកចេញពីមន្ទីរពេទ្យ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង បានថ្លែងប្រាប់ កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ធ្វើឲ្យបានដូចភ្លៀង រលឹម...