រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២១៥នាក់ និងមានអ្នកឆ្លងជំងឺថ្មី ចំនួន៤២.៦៥៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រឹមមួយថ្ងៃសោះ គឺមានចំនួនកើនឡើងទ្វេដង ដែលបានរាយការណ៍ឲ្យដឹង នៅមុននេះមួយថ្ងៃ នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៥៥៣នាក់...
ខណៈដែល ប្រជាពលរដ្ឋកំពុងត្រៀម ប្រារព្ធពិធីកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការ ការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួន ដែលដាក់ចេញ ដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌ ដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុ នៃការសុំធ្វើបាតុកម្ម របស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ ឲ្យដោះលែងលោក រ៉ុង ឈុន...
ញូដេលី ៖ ប្រទេសឥណ្ឌា កំពុងក្លាយជាចំណុចកណ្តាល នៃវីរុសថ្មីរបស់ពិភពលោក យ៉ាងឆាប់រហ័ស ដោយបានបង្កើត កំណត់ត្រា នៃការកើនឡើងដ៏ធំបំផុត ក្នុងរយៈពេលតែមួយថ្ងៃក្នុង ករណីដែលអ្នកជំនាញ បានព្យាករណ៍ថា ឥណ្ឌា នឹងវ៉ាដាច់ប្រទេសប្រេស៊ីលឆាប់ៗ ហើយនៅទីបំផុតសហរដ្ឋអាមេរិក ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុត នៅទូទាំងពិភពលោក។ ករណីថ្មីចំនួន ៧៨.៥១២ ត្រូវបានបន្ថែម កាលពីថ្ងៃច័ន្ទ ដោយទទួលបាន...
ភ្នំពេញ : ជនដៃដល់ដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់ យ៉ាងព្រៃផ្សៃ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ កញ្ញា ម្សិលមិញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្ត។ ក្នុងប្រតិបត្តិការស្រាវជ្រាវ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែបោះជំហានទៅមុខ ជាមួយការរុះរើប្តូរមនុស្ស សំខាន់នានា ដោយធ្វើការតែងតាំងជំនួស ដោយមន្ត្រីយោធា ដែលមានឯកទេសក្នុងផែនការ ផ្ទេរការគ្រប់គ្រងប្រតិបត្តិការ ដែនសមុទ្រ ពីសហរដ្ឋអាមេរិក ហៅកាត់ថា OPCON។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ នៅអ៊ុយក្រែន Manuchehr Moradi បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ឱ្យអ៊ុយក្រែន ដើម្បីធ្វើការចរចារជាលើកទី ២ ស្តីពីសំណងសម្រាប់យន្តហោះ ដែលបានធ្លាក់ចុះរបស់ក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិ អ៊ុយក្រែន នៅទីក្រុងតេអេរ៉ង់។ ភាគីអ៊ីរ៉ង់បានប្រគល់កំណត់ សម្គាល់ទៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងតេអេរ៉ង់ និងស្នើរយៈពេលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១...
វឡាស៊ីនតោន ៖ បេក្ខជនប្រធានាធិបតី ប្រធានាធិបតេយ្យឆ្នាំ ២០២០ លោក Joe Biden និងគូប្រជែងគណបក្សសាធារណរដ្ឋ របស់លោក ដែលអង្គុយជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានស្តីបន្ទោសការចោទប្រកាន់ កាលពីថ្ងៃចន្ទជុំវិញអំពើហឹង្សា នៅតាមទីក្រុងនានា របស់សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាមួយពីទីក្រុង Pittsburg រដ្ឋ Pennsylvania...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា មន្ត្រីបោះឆ្នោតត្រូវបម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើងឡើយ ។ នេះបើ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី១...
ភ្នំពេញ ៖ លោក នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា នៅវេលាម៉ោង០០:៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
ភ្នំពេញ ៖ ក្រោយពីបំពេញបេសកកម្ម នៅប្រទេសកម្ពុជា អស់រយៈពេល១ឆ្នាំកន្លងទៅនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងបន្តជំរុញបន្ថែមទៀត នូវមិត្តភាពនៃប្រទេសទាំងពីរ ឲ្យ កាន់តែស៊ីជម្រៅជាងមុនទៀត។ យោងតាមគេហទំព័ហ្វេស ប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក...