ព័ត៌មានជាតិ

តើអ្នកណា ជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុនមីជាតិ បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដំបូងគេ ពីកម្មវិធីហែកឆុង ហែកឈ្នះ ដែលបានរៀបចំឡើង កាលពីដើមខែតុលា កន្លងទៅនេះ ។

ម៉ូតូ Honda Scoopy សេរីឆ្នាំ២០២១ ដ៏ថ្មីស្រឡាង ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ម៉ូតូដំបូងគេ ក្នុងកម្មវិធីហែកឆុងហែកឈ្នះរបស់មីជាតិ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ អ្នកឈ្នះរង្វាន់មានឈ្មោះ នូ សុវណ្ណនី ភេទស្រី អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនេះ អ្នកមីង នូ សុវណ្ណនី ដែលជាអ្នកឈ្នះរង្វាន់ បានមានចំណាប់អារម្មណ៍ថា “ខ្ញុំពិតជារំភើបសប្បាយចិត្តមែនទែន រកអ្វីប្រៀបផ្ទឹមគ្មាន ដែលបានឈ្នះរង្វាន់នេះ ។ ពេលត្រូវរង្វាន់ភ្លាម ខ្ញុំឲ្យកូនខ្ញុំតេទៅក្រុមហ៊ុន ហើយប្រាប់កូនខ្ញុំថា បើក្រុមហ៊ុនឲ្យវេលុយអី កុំឲ្យសោះ ព្រោះខ្លាចគេបោក។ តែឥឡូវ អត់បោកទេ រង្វាន់ពិតមែន ។”

“ខ្ញុំសូមអរគុណក្រុមហ៊ុនមីជាតិ ក្នុងការរៀបចំកម្មវិធីនេះឡើង ។ ហើយសូមឲ្យអតិថិជនទាំងអស់ជាវមីជាតិមកញ៉ាំដូចខ្ញុំ ឈ្នះរង្វាន់ដូចខ្ញុំ។ មីជាតិ មួយកេស ១៦០០០រៀល ឈ្នះរង្វាន់ពិតៗ ។”

មីជាតិជាមីកញ្ចប់រសជាតិខ្មែរដំបូងគេ នៅបន្តចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ រួមមានម៉ូតូ ទូរស័ព្ទ Iphone និងទឹកប្រាក់ជាច្រើនទៀត ។ រាល់ការជាវពីជាតិ នៅក្នុងកេសប្រូម៉ូសិនឥឡូវនេះ លោកអ្នក នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ។

ប្រញាប់ឡើង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ។ ហែកឆុង ហែកឈ្នះ។ ហែកកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន៕

To Top