បរទេស ៖ មន្ត្រីកូរ៉េខាងត្បូង និងមន្ត្រីចិន នៅថ្ងៃអង្គារនេះ បានធ្វើឲ្យមានមន្ទិលសង្ស័យ ស្តីពីសេចក្តីរាយការណ៍ ដែលថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ក្រោយប្រព័ន្ធផ្សព្វផ្សាយ និយាយថា លោកបាន ទទួលការវះកាត់ សរសៃឈាមបេះដូង ហើយកំពុងស្ថិតនៅ ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ស្របពេលមន្ត្រី សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោកជិន ម៉ាលីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនទាន់អាចដាក់ប្រទេស ក្នុងភាពមានអាសន្ន បាននោះទេ ។ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើង ក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា...
កំពង់ចាម ៖ លោក មាស ធីបញ្ញា និងសហការី នៅរសៀលថ្ងៃទី២១ ខែមេសា ២០២០នេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល ,ម៉ាស់ ១.០០០ , សាប៊ូ ១,០០០ដុំ ជែលលាងដៃ ១០០ ដប និងភេសជ្ជៈ អាដេ...
អ៊ីស្តង់ប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ លោក Erdogan បានថ្លែងឲ្យដឹង...
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំង បង្ការការពារពីការឆ្លង រាលដាល នៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាម ទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ...
កូឡុំបូ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសស្រីលង្កា បានប្រកាសនៅល្ងាចថ្ងៃចន្ទថា ខ្លួននឹងធ្វើការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត របស់ប្រទេសនេះនៅថ្ងៃទី២០ ខែមិថុនា ដោយពន្យារពេលជិតមួយខែ ដោយសារជំងឺកូវីដ-១៩ ។ ការស្ទង់មតិដំបូង ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេលដោយគណៈកម្មការ រៀបចំការបោះឆ្នោតកាលពីខែមុន បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស COVID-១៩ ។ នាយកដ្ឋានព័ត៌មានរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ដោយហេតុផលថា អង្គការមួយនេះបានធ្វើសកម្មភាព ផ្ទុយនឹងប្រការ៨នៃ លក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុក នៅក្រសួងមហាផ្ទៃ។...
ហុងកុង ៖ អត្រាអត់ការងារធ្វើ នៅហុងកុង បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំ នៃការប្រើប្រាស់ហើយ វិស័យទេសចរណ៍ និងសំណង់ ត្រូវបានរងការ វាយប្រហារយ៉ាងខ្លាំង ដោយសារការឆ្លងរាតត្បាតកូវីដ-១៩ ។ អត្រាគ្មានការងារ ធ្វើបានកើនឡើងពី ៣,៧ ភាគរយ នៅក្នុងខែធ្នូ ដល់ខែកុម្ភៈ ដល់...
ភ្នំពេញ ៖ ដើម្បីធានានូវប្រសិទ្ធភាព ការងាររបស់ការិយាល័យ ទាំង ១៥ នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ រថយន្តម៉ាក Mazda BT 50 2020 ចំនួន១៥គ្រឿង តាមរយៈឧត្តមសេនីយ៍ឯក...
ស្វាយរៀង ៖ កម្មការិនីរោងចក្រម្នាក់ រត់ឆ្លងថ្នល់ មិនប្រយត្ន័ ត្រូវរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ បុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង៥ និង ៤៥នាទីព្រឹកថ្ងៃថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ.៣១៤.D. ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា...