បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមនុស្ស ៥ នាក់ក្នុងនោះមាននិស្សិតមហាវិទ្យាល័យចំនួន ៣ នាក់បានរងរបួសក្នុងការផ្ទុះហ្គាស នៅឯផ្សារទំនើបមួយក្នុងទីក្រុង Harrisonburg រដ្ឋ Virginiaកាលពីព្រឹកថ្ងៃសៅរ៍។ អ្នកនាំពាក្យរបស់ទីក្រុងនេះ បាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា មជ្ឈមណ្ឌលផ្សារទំនើប ដែលមានកំពស់ពីរជាន់ ដែលមានចម្ងាយតែប៉ុន្មានប្លុកនៅខាងលិចបរិវេណ សាកលវិទ្យាល័យ James Madison...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធាន មន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តប៉ែកពាយ័ព្យ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA)បានរាយការណ៍ថា គ្រោះបាក់ដីដ៏អាក្រក់ ដែលកើតឡើងដោយសារភ្លៀង ធ្លាក់ជោកជាំ បានបណ្តាលឲ្យស្លាប់យោធា ជំនាញរបស់វៀតណាមចំនួន ១៤នាក់ នៅខេត្ត Quang Tri ភាគកណ្តាលនៃប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ។ ចំនួនអ្នកស្លាប់បានកើនឡើងពី៣នាក់ ដែលបានរាយការណ៍កាលពីព្រឹក ដែលគេបានរកឃើញសាកសពចំនួន១១នាក់បន្ថែមទៀត...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅរដ្ឋ Wisconsin ថា ប្រជាជនអាមេរិកទាំងអស់នឹងទទួលបានការព្យាបាលមេរោគកូវីដ១៩ ដែលគាត់បានទទួលដោយឥតគិតថ្លៃ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅឯយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទីក្រុង Janesville រដ្ឋ Wisconsin ថា...
ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា យោងតាមការការលើកឡើង របស់អ្នកនាំពាក្យមួយរូប មកពីការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានត្រូវដាក់ឲ្យនៅដាច់ ដោយឡែក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអង្គរក្សម្នាក់ក្នុងចំណោមអង្គរក្ស របស់គាត់បានធ្វើតេស្ត ហើយរកឃើញថា...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៦៩នាក់ ដែលជាការកើនឡើងខ្ពស់បំផុតប្រចំាថ្ងៃ គិតចាប់តំាងពីផ្ទុះជំងឺ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៩.៦២៧នាក់ ។ អគ្គនាយកនៃក្រសួងសុខាភិបាល លោក Noor Hisham Abdullah បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ គឺជាអ្នកឆ្លងក្នុងស្រុក ។...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមលើកកម្ពស់ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។ ការលើកឡើងនេះធ្វើឡើង ខណៈដែលលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក Edward Danielraj...
បរទេស ៖ រដ្ឋាភិបាលរបស់ប្រទេសអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាថ្មីមួយ ដែលចាប់ផ្តើមពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ក្រោយការប្រយុទ្ធរបស់យោធា និងការបំផ្ទុះគ្រាប់បែកលើជនស៊ីវិល ធ្វើឲ្យជម្លោះក្តៅកាន់តែខ្លាំង រវាងប្រទេសទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខអក្សរមួយ កាលពីថ្ងៃសៅរ៍ ដែលរាយការណ៍ដោយទីភ្នាក់ងារ សារព័ត៌មាន Anadolu មានមូលដ្ឋាននៅអាហ្ស៊ែបៃហ្សង់ ក្រសួងការអាហ្ស៊ែបៃហ្សង់ បាននិយាយថា សាធារណរដ្ឋអាហ្ស៊ែបៃហ្សង់ និងសាធារណរដ្ឋអាមេនី បានព្រមព្រៀងគ្នាចំពោះបទ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួង រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។...