ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានលុបចោលកិច្ចព្រមព្រៀង ជាមួយទីក្រុងតូក្យូ ស្តីពីការសម្របសម្រួល ដល់ការធ្វើដំណើរទស្សនកិច្ច របស់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ។ គេបានដឹងថា កិច្ចព្រមព្រៀង ដែលមានអាយុកាល តាំងពីឆ្នាំ១៩៩៩ បានអនុញ្ញាតឱ្យអតីតអ្នករស់នៅ និងសមាជិកគ្រួសារ របស់ពួកគេ...
ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជូនយានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុងខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកបានបញ្ជូន រថយន្ដដឹកប្រេងចំនួន ៦៤ គ្រឿងពីវាលក្នុងទីក្រុង...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសជប៉ុន នឹងចំណាយប្រាក់ ប្រហែល១,៦៥ពាន់លានយ៉េន ស្មើនឹង១២លានដុល្លារ សម្រាប់ពិធីបុណ្យសព របស់រដ្ឋដែលគ្រោងទុក សម្រាប់អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) នេះបើយោងតាមការប៉ាន់ស្មានជាថ្មី...
ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងនៅថ្ងៃអង្គារ នេះថា ប្រទេសរុស្ស៊ី បានដណ្តើមបានការនាំចេញថាមពលដ៏ច្រើន លើសលប់ដែលមានទឹកប្រាក់ចំនួន១៥៨ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែ បន្ទាប់ពីការលុក លុយមកលើអ៊ុយក្រែន ដោយក្នុងនោះសហភាពអឺរ៉ុប មានចំនួនច្រើនជាងពាក់កណ្តាល ។...
ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងគណៈប្រតិភូបានចូលជួបសំដែង ការគួរសម លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការ បក្សទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថា ពលរដ្ឋអាមេរិកចំនួន ២៥ នាក់បន្ថែមទៀតត្រូវបានរារាំង មិនជាន់ទឹកដីប្រទេសទៀតឡើយ ជាការឆ្លើយតបទៅនឹងការកើនឡើង នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី របស់ទីក្រុងវ៉ាស៊ីនតោន។ បញ្ជីខ្មៅដែលទើបនឹងចូល គឺសមាជិកសភាអាមេរិក មន្ត្រីជាន់ខ្ពស់ អ្នកជំនួញ អ្នកជំនាញ និងឥស្សរជនវប្បធម៌ រួមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម Gina Raimondo ផងដែរ។ ក្រសួងបានឲ្យដឹងនៅក្នុង...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់នាក់បានជម្លៀសខ្លួន ខណៈព្យុះទីហ្វុង ហ៊ីនណាមន័រ (Hinnamnor) បានបោកបក់នៅភាគខាងត្បូងប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលគេរំពឹងថា នឹងបន្តពេញ១ថ្ងៃ ។ រដ្ឋបាលឧតុនិយមកូរ៉េ...
ភ្នំពេញ ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ កញ្ញា បានជួបសំដែងការគួរសម ជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្ស ទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ លោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅ...
ប៉េកាំង៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្ស ៤៦នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៨រិចទ័រ ដែលបានវាយលុកខោនធី Luding ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ។ គិតត្រឹមម៉ោង ៨ និង ៣០នាទីយប់ លោក Wang Feng អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តស៊ីឈួន បានលើកឡើងថា កាលពីថ្ងៃច័ន្ទ មនុស្ស ១៦នាក់បានបាត់ខ្លួន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការ បរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះដ៏សាហាវមួយនៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន។ ដោយមានការអាណិតអាសូរនៅក្នុងសារមួយជាមួយរដ្ឋាភិបាលរុស្ស៊ី និងក្រុមគ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្ម លោក Nasser Kanaani បានអំពាវនាវដល់មន្ត្រីអាហ្វហ្គានីស្ថានឱ្យអនុវត្តវិធានការធ្ងន់ធ្ងរបន្ថែមទៀត ដើម្បីធានាសន្តិសុខស្ថានទូត និងបេសកកម្មការទូត នៅក្នុងប្រទេស។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា...