ព័ត៌មានជាតិ

លេខាបក្ស ទីក្រុងហាណូយ សាទរបក្សប្រជាជន ទទួលជ័យជំនះ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ (Video)

ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងគណៈប្រតិភូបានចូលជួបសំដែង ការគួរសម លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការ បក្សទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំង២ ភ្នំពេញ-ហាណូយ ដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា ក្នុងនោះលោកសាទរ ចំពោះជ័យជំនះបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ នាពេលកន្លងមក។

លោក ឌិញ ទៀនហ្សុងបន្តថា បក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ យ៉ាងត្រចះត្រចង់ដែលបង្ហាញពីគោល នយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នឹងទទួលបានការគាំទ្រយ៉ាងពេញ ទំហឹង ពីប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិ ។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានជំរាបជូន សមភាគីមិត្ត ពីការអភិវឌ្ឍរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោដែលបានប្រែក្លាយពី ទីក្រុងខ្មោច មកជាទីក្រុងប្រកបដោយការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ បានធ្វើឲ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ។

ក្នុងនោះដែរ លោក ឌិញ ទៀនហ្សុង បានថ្លែងពីការរីករាយស្វាគមន៍ ចំពោះគណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ បានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសុំឲ្យមានដំណើរទស្សនកិច្ចបែបនេះ រវាងប្រតិភូទីក្រុងទាំង២ ឲ្យបានញឹកញ៉ាប់បន្ថែមទៀត៕

To Top