ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូន បានប្រកាសទុក ពេលឲ្យ១ខែ ដើម្បីឲ្យក្រុមហ៊ុន ហាន់សុីង(HanShin) របស់កូរ៉េដែលទទួល សាងសង់ផ្លូវជាតិលេខ២ធ្វើតាមកិច្ចសន្យាដោយ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការសាងសង់ បើមិនដូច្នេះទេ ក្រសួងនឹងលុបចោល ហើយជ្រើសរើស ក្រុមហ៊ុនថ្មីមកជំនួស។ ក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ព័ន្ធ ចុះពិនិត្យ និងពន្លឿនការដ្ឋាន ស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា រៀបជាសួនច្បារ ជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់...
បរទេស ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះ បានព្រមានថា ការរាតត្បាត នៃមេរោគកូរ៉ូណា គម្រាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់អាហ្វ្រិក និងអាចបង្ខំឲ្យមនុស្ស រាប់លាននាក់ ធ្លាក់ចុះក្នុងក្រីក្រៃធ្ងន់ធ្ងរ ស្របពេល ដែលករណីវីរុសកូវីដ១៩នៅទូទាំងពិភពលោក ជិតដល់៥លានករណី ។ នៅក្នុងសារវីដេអូបង្ហោះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ជាង១០០គីឡូម៉ែត្រ កំពុងស្ថាបនាឡើងវិញ បាន៧៤% ហើយគម្រោងនេះ ចំណាយថវិកា ប្រមាណ ២១៩,៩១១ លានដុល្លារ ។ ក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់...
ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តផែនការ ប្រមូលចំណូល សម្រេចបាន ១២៨,២ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើនឹង ២៧១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិ សម្រេចបាន ៩៥,៤% ឬស្មើ១៩៧៥១ ប៊ីលានរៀល (ទិន្នន័យបណ្ដោះអាសន្ន)។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ...
បរទេស ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានព្រមានកោះតៃវ៉ាន់ ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា លោកស្រីច្រានចោល ការទាមទាររបស់ទីក្រុងប៉េកាំង ដែលឲ្យទីក្រុងតៃប៉ិ រួបរួមគ្នាជាថ្មីជាមួយចិន ក្រោមសំណើ “ប្រទេសមួយប្រព័ន្ធពីរ” មិនទទួលស្គាល់អធិបតេយ្យភាព កោះតៃវ៉ាន់។ លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភានេះ បានឲ្យដឹងថា អាមេរិក និងកាណាដា បានឈានទៅដល់ការ យល់ព្រមគ្នា ក្នុងការបន្តបិទទ្វារព្រំដែន រវាងគ្នារយៈពេល១ ខែបន្ថែមទៀត ក្នុងស្ថានភាពកូវីដ១៩ នៅមិនទាន់ធូរស្រាលនោះ ។ ទោះបីជាយ៉ាងណាក្តី សម្រាប់អាជីវកម្មសំខាន់ៗ នៅតែអាចធ្វើដំណើរ ឆ្លងកាត់លើកលែង តែការធ្វើដំណើរ...
ហ្សឺណែវ៖ សន្និបាតរបស់អង្គការ សុខភាពពិភពលោក WHO កាលពីថ្ងៃអង្គារ បានអនុម័តនូវ ដំណោះស្រាយមួយ ដើម្បីធ្វើការស៊ើបអង្កេតឯករាជ្យមួយ ចំពោះការឆ្លើយតប របស់ទីភ្នាក់ងារ ចំពោះការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-១៩។ ដំណោះស្រាយ ដែលត្រូវបានបង្កើតឡើង ដោយប្រទេសហត្ថលេខីជាង ៦០ រួមទាំងប្រទេសជាសមាជិក ទាំងអស់ នៃសហគមន៍អ៊ឺរ៉ុប អូស្រ្តាលី និងជប៉ុនរួមទាំងការអំពាវនាវ ឱ្យមានការស៊ើបអង្កេតបន្ត...
ឡុងដ៌៖ សារព័ត៌មានអង់គ្លេស បានបដិសេធការអះអាង ដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាអង្គការ សុខភាពពិភពលោក មិនអើពើនឹងរបាយការណ៍ នៃការឆ្លងវីរុសថ្មី នៅក្នុងប្រទេសចិន នៅដើមខែធ្នូ រួមទាំងឯកសារពីការ បោះពុម្ពផ្សាយរបស់ខ្លួន។ ដោយដកស្រង់សម្ដីមួយផ្នែក នៃលិខិតរបស់លោក ត្រាំ ទៅកាន់អង្គការ សុខភាពពិភពលោកថា “ សេចក្តីថ្លែងការណ៍នេះពិតជាមិនពិតទេ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...