ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ យូអិន ព្រមានថា ការរាតត្បាត មេរោគកូរ៉ូណា គម្រាមកំហែងអាហ្វ្រិក

បរទេស ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះ បានព្រមានថា ការរាតត្បាត នៃមេរោគកូរ៉ូណា គម្រាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់អាហ្វ្រិក និងអាចបង្ខំឲ្យមនុស្ស រាប់លាននាក់ ធ្លាក់ចុះក្នុងក្រីក្រៃធ្ងន់ធ្ងរ ស្របពេល ដែលករណីវីរុសកូវីដ១៩នៅទូទាំងពិភពលោក ជិតដល់៥លានករណី ។

នៅក្នុងសារវីដេអូបង្ហោះ លើគណនីធ្វីតធ័ររបស់លោក ដែលចេញរបាយការណ៍គោល នយោបាយថ្មី ស្តីពីផលប៉ះពាល់នៃមេរោគកូវីដ១៩នៅតំបន់អាហ្វ្រិក លោក Antonio Guterres បានមានប្រសាសន៍ថា ប្រទេសនៅតំបន់អាហ្វ្រិក បានឆ្លើយតប បានយ៉ាងឆាប់រហ័ស ចំពោះការរីករាលដាល នៃវីរុសថ្មី ដែលជាលទ្ធផលធ្វើឲ្យមានករណីឆ្លង តិចជាងដែលពួក គេភ័យខ្លាច ។

គួរបញ្ជាក់ថា ចាប់តាំងពីមានករណីកូវីដ១៩ ដំបូងត្រូវបានគេកត់ត្រា នៅក្នុងប្រទេសអេហ្ស៊ីប នាថ្ងៃទី១៤ខែកុម្ភៈមក វាបានរាតត្បាតឆ្លងគ្រប់ប្រទេស នៅអាហ្វ្រិក ដែលជាលទ្ធផលបណ្ដាលឲ្យមានករណីឆ្លងចំនួន៨៤.០០ករណី និងករណីស្លាប់ចំនួន២.៥០០ ប៉ុន្តែ៣ភាគ៤ នៃប្រទេសនៅអាហ្វ្រិក បានកត់ត្រាករណី កូរ៉ូណាតិចជាង១.០០០ករណី៕
ប្រែសម្រួល៖ប៉ាង កុង

To Top