ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតំបន់មួយចំនួនពីថ្ងៃនេះដល់ថ្ងៃ២៤ ខែឧសភា ដើម្បីអនុវត្តការងារជួសជុល និងបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕

បើចង់ជ្រាបច្បាស់ សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា ៖

To Top