ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវដល់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុង ការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត ការធ្វើដំណើរ ចេញចូលនិងឆ្លងកាត់ រាជធានីភ្នំពេញ ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19 ។...
ភ្នំពេញ ៖ ទីបំផុតរដ្ឋសភា បានបើកសម័យប្រជុំពេញអង្គ អនុម័តលើសេចក្តី ព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាព អាសន្ន ដោយសំឡេង១១៥ នៃចំនួនសមាជិកសភាទាំងមូល ។ សម័យប្រជុំពេញអង្គ លើកទី៤ នីតិកាលពីទី៦ នាព្រឹកថ្ងៃទី១០ ខែមេសា ក្រោមអធិបិតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ខែមេសាឆ្នាំ២០ ២០ រួមដំណើរជាមួយមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ កងកម្លាំងប្រចាំគោលដៅសំខាន់ៗ ក្នុង ការ អនុវត្ត តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់លើការធ្វើដំណើរ ក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩...
បរទេស ៖ The Businessinsider នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសានេះ បានសរសេរថា ក្រុមគ្រូពេទ្យបានព្យាយាម កាត់បន្ថយការប្រើប្រាស់ ឧបករណ៍ជំនួយដកដង្ហើម សម្រាប់អ្នកជំងឺ ដោយវិរុសកូរ៉ូណា ដំណាក់កាលធ្ងន់ធ្ងរ ក្រោយអង្កេតឃើញថា អ្នកជំងឺ៨០ភាគរយ ដែលបានប្រើប្រាស់វា បែរជាបានបានបាត់ជីវិត។ តួលេខនេះ បានកើតឡើង តែនៅក្នុង ទីក្រុងញូវយ៉ក ប៉ុណ្ណោះទោះជាយ៉ាងណាក្តី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្កកំពង់ចាម ក្នុងកិច្ចប្រជុំ សាមញ្ញលេីកទី១១ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០ នេះ បានថ្លែងជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មខេត្ត...
កំពង់ស្ពឺ ៖ មីជាតិបានបន្តនាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា មួយទៀត នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០២០ ។ ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញ អំពីរបៀបពាក់ម៉ាស់ និង របៀបលាងដៃ...
ស្វាយរៀង ៖ ប្តីប្រពន្ធពីរនាក់ត្រូវរន្ទះបាញ់ បាញ់ស្លាប់យ៉ាង អាណោចអាធម៍ ខណះជិះម៉ូតូឌុបគ្នា ចេញពីធ្វើការត្រឡប់មកផ្ទះវិញ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗរន្ទះផ្គរផងនោះស្រាប់តែមានរន្ទះបាញ់ បាញ់ចំពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរ នៅតាមផ្លូវបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង...
ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាល នៃជំងឺកូវីដ១៩ ទីក្រុងសិនជិនបានហាមឃាត់ការ បរិភោគសាច់ឆ្កែនិងឆ្មា ដែលជាផ្នែកមួយនៃការរឹតបន្ដឹង ទូលំទូលាយលើការជួញដូរសត្វព្រៃ។ បើក្រលេកមើលទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែនិង ឆ្មាកំពុងតែមានការកើនឡើង។ បញ្ហានេះអង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ របស់មនុស្សដោយការរីករាលដាល នៃជំងឺឆ្កែឆ្កួត ដែលមិនអាចគ្រប់គ្រងបានដែលជំងឺនេះ គ្រាន់តែជាជំងឺមួយក្នុង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា បើសិនមានករណីកម្មករនិយោជិត ណាម្នាក់ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំដោយឯកឯង នោះកម្មករនិយោជិត នឹងត្រូវដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងពេលដាក់នៅដាច់ដោយឡែកនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារនៅថ្ងៃទី៩ មេសានេះ បានបញ្ជាក់ថា យោងអនុក្រឹត្យលេខ៥០អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាក...