ព័ត៌មានជាតិ

រន្ទះបាញ់ ប្រល័យជីវិត ពីរនាក់ប្តីប្រពន្ធ នៅក្រុងបាវិត

ស្វាយរៀង ៖ ប្តីប្រពន្ធពីរនាក់ត្រូវរន្ទះបាញ់ បាញ់ស្លាប់យ៉ាង អាណោចអាធម៍ ខណះជិះម៉ូតូឌុបគ្នា ចេញពីធ្វើការត្រឡប់មកផ្ទះវិញ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗរន្ទះផ្គរផងនោះស្រាប់តែមានរន្ទះបាញ់ បាញ់ចំពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរ នៅតាមផ្លូវបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់នេះ ទី១.ឈ្មោះ ខាន់ ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់នៅនិងកន្លែងកើតហេតុ និង ទី២.ឈ្មោះ ព្រាប សាទ ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ ។

បន្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

To Top