ព័ត៌មានជាតិ

អង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់ សុខភាពធ្ងន់ធ្ងរ របស់មនុស្ស ការទទួលទានសាច់ឆ្គែ-ឆ្មា

ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាល នៃជំងឺកូវីដ១៩ ទីក្រុងសិនជិនបានហាមឃាត់ការ បរិភោគសាច់ឆ្កែនិងឆ្មា ដែលជាផ្នែកមួយនៃការរឹតបន្ដឹង ទូលំទូលាយលើការជួញដូរសត្វព្រៃ។ បើក្រលេកមើលទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែនិង ឆ្មាកំពុងតែមានការកើនឡើង។ បញ្ហានេះអង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ របស់មនុស្សដោយការរីករាលដាល នៃជំងឺឆ្កែឆ្កួត ដែលមិនអាចគ្រប់គ្រងបានដែលជំងឺនេះ គ្រាន់តែជាជំងឺមួយក្នុង ចំណោមជំងឺជាច្រើនទៀត។ សត្វភាគច្រើន តែងតែត្រូវបានលក់នៅតាមទីផ្សារ សត្វរស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលវាជាកន្លែង នៃប្រភពដើមនៃវីរុសកូរូណា ។
“លក្ខខណ្ឌមិនមានអនាម័យ ទាក់ទងនឹងការជួញដូរសាច់ សត្វឆ្កែនិងឆ្មា បូករួមជាមួយហានិភ័យ នៃការចម្លងរោគ ដោយសារមានសត្វផ្សេងៗគ្នា ជាច្រើនដែលត្រូវបានគេដាក់ក្នុងទ្រុង និងសម្លាប់នៅក្បែរគ្នា វាបង្ហាញថាជាកន្លែង សម្រាប់បង្កាត់ជំងឺថ្មីៗ និងដ៏សាហាវជាច្រើន ដូចជាជំងឺកូវីដ១៩ ។ បើទោះបីជាប្រជាជន ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មាក៏ដោយ ការជួញដូរសត្វប្រហែលជិត ១០ លានក្បាលក្នុងមួយឆ្នាំ នៅតែបន្តធ្វើអាជីវកម្មដដែល។
ការជួញដូរដែលកំពុងរីករាលដាល និងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ គឺខិតជិតទៅរកភាព មិនអាចគ្រប់គ្រងបាន ។ ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការ ហើយបិទទីផ្សារឃោរឃៅទាំងនេះទេ នោះជំងឺរាតត្បាតសកលបន្ទាប់ អាចនឹងកើតមាននៅប្រទេសវៀតណាម ប្រទេសកម្ពុជា ឬប្រទេសឥណ្ឌូនេស៊ី” នេះបើតាមសម្តីរបស់លោកស្រី វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាល សត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ។

អាជីវកម្មរីកដុះដាលទោះបី ក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០ ភាគរយនៃភ្នាក់ងារបង្កជំងឺ ដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកគឺកើតចេញពីសត្វ ហើយ COVID-១៩ ក៏មិនខុសគ្នាដែរ ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយនិងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែនិងឆ្មាជាច្រើនបានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើង ក្នុងកំឡុងពេលមានជំងឺរាតត្បាត។

អ្នកលក់ម្នាក់នៅក្នុងប្រទេសកម្ពុជា បានប្រាប់ អង្គការ FOUR Paws ថាអ្នករស់នៅក្នុងសហគមន៍របស់គាត់ជឿថា “សាច់ឆ្កែគឺល្អសម្រាប់សុខភាពនិងជួយការពារជំងឺផ្តាសាយ ឬ ជំងឺដែលបណ្ដាលមកពីវិរុស ដូចកូវីដ១៩ជាដើម” ។ អ្នកផ្សេងទៀតចូលចិត្តញ៉ាំសាច់ឆ្កែពីព្រោះវាត្រូវបានគេយល់ថាវាជា ‘ធម្មជាតិ’ គ្មានសារធាតុគីមីនិងមានសុវត្ថិភាពក្នុងការបរិភោគ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាក់ស្ដែង គឺថាសាច់ឆ្កែពិតជាគ្មានសុវត្ថិភាពទេ ហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគនិងករណីជំងឺ ទ្រីឈីនែឡា និងជំងឺឆ្កែឆ្កួត ។
សេវាកម្មខ្ចប់ ៖ ការសម្របរបស់ការជួញ ដូរសាច់ឆ្កែនិងឆ្មា មានភោជនីយដ្ឋាន សាច់ឆ្កែជាង ១១០ កន្លែងនៅជុំវិញរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលបានបើកដំណើរការមិនដល់ ២ ឆ្នាំផង ។ ពួកគេបានសម្របខ្លួនទៅនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ន ដែលបណ្តាលមកពីការ រីករាលដាលនៃកូវីដ១៩ ដោយផ្លាស់ប្តូរគំរូអាជីវកម្ម របស់ពួកគេពីការបម្រើអតិថិជនដែលមកទទួលទាន នៅក្នុងភោជនីយដ្ឋាន ទៅជាផ្ដល់សេវាកម្មខ្ចប់ទៅវិញ។ អ្នកលក់នៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាពាក់ម៉ាស់ឈរ នៅលើចិញ្ចើមផ្លូវ ហើយហុចកញ្ចប់សាច់ឆ្កែដល់អតិថិជនឱ្យញ៉ាំឬរៀបចំនៅផ្ទះវិញ។

ការប្រយុទ្ធប្រឆាំង នឹង ការជួញដូរសាច់ឆ្កែ និងឆ្មា របស់អង្គការ FOUR PAWS ដើម្បីបញ្ចប់ការជួញ ដូរសាច់ឆ្កែនិងឆ្មា ដ៏សាហាវនេះ ប្រកបដោយនិរន្តរភាព នៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅថ្នាក់ អន្តរជាតិនិងថ្នាក់ជាតិ។
តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវ និងសមាគមទេសចរណ៍ គោលដៅគឺដើម្បីឱ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំច្បាប់ការពារសត្វ ដែលអាច នឹងបញ្ចប់ការចាប់ សម្លាប់ និងការប្រើប្រាស់សាច់ឆ្កែនិងឆ្មា។

លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រដល់អង្គការសុខុមាលភាពសត្វ ក្នុងស្រុកនិងសហគមន៍ជាមួយ នឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយ នៃសម្ព័ន្ធសុខុមាលភាពសត្វ DMFI និង ACPA ដែលជាអ្នកសម្របសម្រួល ប្រឆាំងការជួញដូរនៅអាស៊ីអាគ្នេយ៍ ។

“ ទីក្រុងសិនជិន បានចាត់វិធានការ វិជ្ជមានសម្រាប់ប្រជាជន និងសត្វរបស់ខ្លួនក្នុងការហាមឃាត់ ការប្រើប្រាស់សាច់ឆ្កែនិងឆ្មា។ យើងសូមលើកទឹកចិត្តដល់ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី អោយចាត់វិធានការ ស្រដៀងគ្នានេះ ដើម្បីធានាថាការជួញដូរសាច់សត្វឆ្កែ និងឆ្មាមិនមែនជាប្រភពនៃជំងឺតទៅទៀត ដែលជាផ្នែកមួយនៃការការពារ ប្រជាជនរបស់ខ្លួននិងសហគមន៍ ពិភពលោកទាំងមូល”នេះបើតាមសម្តីរបស់លោក ការ៉ាន់ គូគ្រិចចា ប្រធានគម្រោង សម្រាប់គម្រោង “ បញ្ចប់អាជីវកម្មសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍” របស់អង្គការ FOUR PAWS ។

To Top