ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ នឹងធ្វើឱ្យរចនាសម្ព័ន្ធសុខាភិបាល ទាំងមូលរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលឱ្យបានប្រសើឡើង។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD Day) លើកទី៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង» រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់...
ភ្នំពេញ ៖ ព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នា ដែលមានចំណងមិត្តភាពដែកថែបដ៏រឹងមាំដែលមិនអាចបំបែកបាន។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទសន្សកិច្ចនៅប្រទេសចិន។ លោក ឯកអគ្គរដ្ឋបានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ស្ថិតនៅជួរអាទិភាពនៃការទូតជាមួយប្រទេសជិតខាង ហើយរីករាយសហការ...
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់...
កំពង់ធំ÷ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋាន ដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា ដែលជោគជាំដោយភ្លៀង រលឹម លោក ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហម ជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ ។ ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ...
ភ្នំពេញ៖ ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិនៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែងចំណេះនិងជំនាញដែលខ្លួនមាន យកទៅកង្កើតស្នារដៃថ្មី...
ពោធិ៍សាត់ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ លោកបណ្ឌិត...
បាត់ដំបង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញនិងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។ ប្រសាសន៍លើកឡើងដូច្នោះរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត...
ក្រុមជម្រើសជាតិ បានក្លាយជាម្ចាស់ជើងឯកពិភពលោកប្រចាំឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានយកឈ្នះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន 🇦🇷ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងវគ្គថែមម៉ោង ១៥នាទីពីរដង (Extra Time) នៅកីឡដ្ឋាន New York New Jersey Stadium សហរដ្ឋអាមេរិក។ គ្រាប់បាល់តែមួយគត់ដែលកើតឡើងក្នុងប្រកួតនេះ...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ...