បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថាប្រទេសអ៊ុយក្រែន បានទទួលកញ្ចប់រថក្រោះផលិត នៅអាមេរិក Abrams ជាលើកដំបូង តាមការសន្យា របស់សហរដ្ឋអាមេរិកហើយ។ យោងតាមការចេញ ផ្សាយរបស់ RT ការអះអាងដោយប្រធានាធិបតីរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងបណ្តាញ Telegram ហើយក្នុងនោះ លោកប្រធានាធិបតី...
បរទេស ៖ សមាជិកសភារុស្ស៊ីម្នាក់ បានធ្វើការលើកឡើង កាលពីថ្ងៃចន្ទថា អង្គការណាតូអាចចាប់ផ្តើមផែនការពង្រីកវត្តមានរបស់ខ្លួននៅចុងទសវត្សរ៍នេះ ដោយទទួលយកសមាជិកថ្មី នៅអាស៊ី ដើម្បីអាចមានឳកាសប្រឈមមុខដាក់គ្នា ជាមួយមហាអំណាចក្នុងតំបន់មួយចំនួន ដែលមានទំនោរមិនយល់ ស្របនឹងគោល នយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន ។ ឧត្តមសេនីយ Viktor Sobolev សមាជិកសភា នៃបក្សកុម្មុយនិស្តរុស្ស៊ីបាននិយាយថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានបើកប្រតិបត្តិការយោធា មួយនៅតំបន់ Sevastopol និងធ្វើឲ្យមេបញ្ជាការសំខាន់ម្នាក់ របស់ប្រទេសរុស្សីបាត់បង់ជីវិត នៅក្នុងចំណោមយោធា ៣៣នាក់ផ្សេងទៀត ដែលបាត់បង់ជីវិត ក្នុងពេលជាមួយគ្នានេះ។ ប្រភពដដែលនេះ បានសរសេរទៀតថា ប្រតិបត្តិការពិសេស ដោយកងកម្លាំងយោធារបស់អ៊ុយក្រែន បានអះអាងថា ប្រតិបត្តិការរបស់ខ្លួនកើតឡើង កាលពីថ្ងៃសុក្រ...
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការ របស់ប្រទេសចិន» ព្រមទាំងបើកធ្វើសន្និសីទ សារព័ត៌មាន ។ សៀវភៅសបានលើកឡើង ដោយគ្រប់ជ្រុងជ្រោយ នូវខ្លឹមសារ នៃគំនិតនិងការអនុវត្តជាក់ស្តែង នៃការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ ក្នុងគោលបំណងជំរុញ...
ថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពេលថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សា ដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨ លោក ManassehSogavare នាយករដ្ឋមន្ត្រី ប្រជុំកោះសាឡូម៉ូន បានថ្កោលទោស ចំពោះទង្វើរបស់ជប៉ុន ដែលបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរ ទៅក្នុង សមុទ្រដោយអះអាងថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ស្តីពីការបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរទៅក្នុងសមុទ្រ...
ក្រុមហ៊ុនវិនិយោគ Mubadala នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព របស់អេមីរ៉ាតអារ៉ាប់រួម បានបង្កើតការិយាល័យនៅទីក្រុងប៉េកាំង មូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យភាព នៃមជ្ឈិមបូព៌ា ដែលមានអាជ្ញាធរ វិនិយោគអាប៊ូដាប៊ី និង អាជ្ញាធរ វិនិយោគគុយវ៉ែត ជាតំណាងបានបណ្តាក់ទុន ចំពោះក្រុមហ៊ុន ដែលបានចុះបញ្ជី ក្នុងទីផ្សារមូលបត្រ A របស់ចិនប្រហែល ៦០ ក្រុមហ៊ុន ។...
រីយ៉ូ ៖ អ្នកដឹកនាំឧស្សាហកម្ម កប្បាសប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានត្រៀមខ្លួនក្លាយជាអ្នកនាំចេញកប្បាស ដ៏ធំបំផុតរបស់ពិភពលោក ដោយវ៉ាដាច់សហរដ្ឋអាមេរិក ដែលជាតំបន់ផលិតដ៏សំខាន់ របស់សហរដ្ឋអាមេរិក រដ្ឋតិចសាស់ ដែលកំពុងទទួលរង នូវគ្រោះរាំងស្ងួត និងរលកកំដៅ។ លោក Gustavo Vigano អនុប្រធានសមាគមអ្នកផលិតកប្បាស ប្រេស៊ីលបានប្រាប់កាសែតស៊ិនហួ ថា “ប្រសិនបើដំណាំរបស់សហរដ្ឋអាមេរិក នៅតែបន្តធ្លាក់ចុះ...
វៀងច័ន្ទ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យុទ្ធនាការផ្សព្វផ្សាយ ទេសចរណ៍ទស្សនា ប្រទេសឡាវឆ្នាំ២០២៤ នឹងចាប់ផ្តើមជាផ្លូវការនៅក្នុងខែវិច្ឆិកា ក្នុងគោលបំណងទាក់ទាញ ភ្ញៀវទេសចរបរទេស និងឡាវយ៉ាងហោចណាស់ ៤,៦លាននាក់ក្នុងឆ្នាំ២០២៤ ។ កាសែត Vientiane Mai បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីលោក គីកែវ ខៃខាំភីធួន ថ្លែងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា យុទ្ធនាការនេះនឹងនាំភ្ញៀវទេសចរ...
វ៉ាស៊ីនតោន ៖ កងកម្លាំងអវកាសអាមេរិក កំពុងពិចារណាបង្កើត អង្គភាពមួយក្នុងប្រទេសជប៉ុន ដោយមានបញ្ជាការក្រោមបង្គាប់ ចំពេលមានការកើនឡើងនៃការប្រើប្រាស់យោធា របស់ចិនលើលំហអាកាស និងការគំរាមកំហែងកាំជ្រួច និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ លោកឧត្តមសេនីយ៍ Chance Saltzman ប្រធានផ្នែកប្រតិបត្តិការអវកាស របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូ នៅពេលសួរអំពីផែនការ បង្កើតបញ្ជាការថ្មីថា “យើងទើបតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ដើម្បីរកឱ្យឃើញនូវអ្វី...
ថ្ងៃទី២៥ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារ លិខិតអបអរសារទរ ចំពោះការបើកវេទិកាកំពូល ស្តីពីគមនាគមន៍ ប្រកបដោយនិរន្តរភាពសកល ។ លោក Xi Jinping បានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធគមនាគមន៍ ប្រកបដោយនិរន្តរភាព ដែលប្រកបដោយសុវត្ថិភាព ភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ បៃតង សេដ្ឋកិច្ច បរិយាបន្ននិងរស់រវើក...