ប៉េកាំង៖ ដោយប្រឆាំងនឹងការកត់សម្គាល់ និងសកម្មភាពអវិជ្ជមាន ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន គាំទ្រគោលការណ៍ចិនតែមួយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងដោះស្រាយកង្វល់ស្របច្បាប់របស់ប្រទេសចិន។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា ទំនាក់ទំនងចិន-ហ្វីលីពីន ឥឡូវនេះស្ថិតនៅលើផ្លូវបំបែកមួយ ហើយវាធ្លាក់ទៅលើភាគីហ្វីលីពីន ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងសមហេតុផលអំពីផ្លូវខាងមុខ។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុង ពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Ma. Theresa...
ថ្ងៃទី២២ ខែកក្កដា លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានលើកសំណួរ ស្តីពីករណីដែលហ្វីលីពីន បានបង្ករឿងដោយចេនានៅថ្មប៉ប្រះទឹកRen’ai និងធ្វើការវាយប្រហារចំពោះបុគ្គលិកអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិន។ ទាក់ទិននឹងករណីនេះ លោកLin Jianបានលើកឡើងថា ភាគីចិនបានអធិប្បាយរួចហើយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ របស់ខ្លួនពាក់ព័ន្ធនឹងករណីដែលបុគ្គលិកហ្វីលីពីន បានធ្វើការវាយប្រហារដោយចេតនា ចំពោះបុគ្គលិកអនុវត្តច្បាប់របស់ចិន ។ ប៉ុន្តែប្រទេសមួយចំនួន មិនអើពើពីការពិតដែលហ្វីលីពីនបានបង្ករឿងនិងរំលោភអធិបតិយ្យភាពចិនហើយមកចោទប្រកាន់ប្រទេសចិនដោយគ្មានមូលហេតុ ព្រមទាំងឃោសនាបំប៉ោងម្តងហើយម្តងទៀត នូវអ្វីគ្មានប្រសិទ្ធភាពដែលហៅថា “ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”ដែលគ្មានប្រសិទ្ធភាពនិងខុសច្បាប់។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងប្រទេសអាស៊ាន ស្ថានការណ៍សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្នមានស្ថិរភាពជាទូទៅ ការដែលហ្វីលីពីន បង្ករឿងដោយចេតនាជាដើមហេតុ ដែលបណ្តាលកើតមានភាពតានតឹងលើសមុទ្រ...
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ រាជធានីភ្នំពេញ, ពិធីសម្ពោធដាក់ឲ្យដំណើរការយន្តការសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា រួមនឹង សិក្ខាសាលាស្តីពីគោលនយោបាយ និង បទបញ្ញត្តិគយ ត្រូវបានរៀបចំធ្វើឡើង ក្រោមធិបតីភាព លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកបណ្ឌិត គុណ ញឹម...
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន បានបើកធ្វើនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២២ខែកក្កដា ។ ក្រោមសហអធិបតីភាព របស់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិននិងលោក Mohamad រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំលើកនេះ។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួប៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ាន...
នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារស្តីពីការអប់រំជាមូលដ្ឋាន ដោយបានលើកឡើងថា ចាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិន បានចាត់ទុកការអប់រំជាមូលដ្ឋានជាការងារមូលដ្ឋាននិងការងារជាអាទិភាព និងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញការអប់រំជាមូលដ្ឋានឱ្យអភិវឌ្ឍក្នុងរយៈពេលយូរ និងផ្តល់ការគាំទ្រយ៉ាងមុតមាំ សម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងវិស័យអប់រំ ។ លោកXi Jinpingបានលើកឡើងថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្ការជំងឺគ្រុនឈាម ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូសផងដែរ។ បើតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ កក្កដា ថា អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំលោក លោកស្រីប្រធាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី...
កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថិនិងធនាគរាយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។ ការលើកឡើងដូច្នោះ ក្នុងឱកាសដែល លោកបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំមួយថា ប្រទេសពាក់ព័ន្ធមិនមែនជាភាគី នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេនោះ គ្មានជំហរជ្រៀតជ្រែកក្នុងបញ្ហា សមុទ្ររវាងប្រទេស ពាក់ព័ន្ធនោះទេ។ លោកបានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់ថ្មីៗ របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ទាក់ទងនឹងបញ្ហា សមុទ្រចិនខាងត្បូង។ លោកបានលេីកឡេីងថា...
បរទេស៖ ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងចំនួនប្រាំគ្រឿង បានប្តូរទិសដៅធ្វើដំណើរនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃពុធ ដោយក្នុងនោះមាននាវាពីគ្រឿងបានបញ្ជាក់ពីគោលដៅថ្មីរបស់ពួកគេឆ្ពោះទៅកាន់ព្រែកជីកស៊ូអេ (Suez Canal) បន្ទាប់ពីក្រុមហ៊ូធី (Houthi) របស់យេម៉ែន បានព្រមានដល់ នាវាទាំងឡាយឱ្យជៀស វាងការធ្វើដំណើរទៅកាន់ កំពង់ផែ របស់អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីដែលមាននិន្នាការទៅរកអ៊ីរ៉ង់...