បរទេស៖ កងកម្លាំងសន្តិសុខ ចំនួនប្រាំនាក់ត្រូវបានសម្លាប់ និងប្រជាជនស៊ីវិលប្រាំនាក់ទៀតបានរងរបួស នៅពេលដែលក្រុមប្រដាប់អាវុធធុនធ្ងន់ មួយក្រុមជិះលើរថយន្តភីកអាប់ (Pickup) បានបាញ់ប្រហារលើប៉ុស្តិ៍ ត្រួតពិនិត្យសន្តិសុខមួយកន្លែង ក្នុងស្រុក Rangae នៃខេត្ត Narathiwat ព្រំដែនភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសទទួលបាន សំណុំរឿងសរុបចំនួន ១២៩ ១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១ ៤១៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១០ ស្តីពី«មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ។ នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោល នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំ សិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យ សុខាភិបាល» ជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ឃុំ-សង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះ មានការអញ្ជើញជាសហធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ថ្ងៃទី២១ ខែកក្កដា លោកWang Yiសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាមួយលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ លោកWang Yiបានលើកឡើងថា ប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវសមភាព រវាងប្រទេសធំនិងប្រទេសតូច និងប្រកាន់ខ្ជាប់គោលនយោបាយសុខដុមរមនាជាមួយប្រទេសជិតខាង ។ ឆ្នាំ២០២៦ គឺជាខួប៥០ឆ្នាំ នៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»។ចិនជាប្រទេសធំ ដែលបានចូលរួមសន្ធិសញ្ញានេះមុនគេបង្អស់ ដែលបានជំរុញឱ្យប្រទេសធំៗដទៃទៀត ចូលរួមជាបន្តបន្ទាប់ ដែលលើកកម្ពស់ឋានៈអន្តរជាតិរបស់អាស៊ាន។ភាគីចិននឹងបន្តគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ជោគវាសអាស៊ាននិង គាំទ្រអាស៊ានឱ្យពឹងផ្អែកលើខ្លួនឯង ។ ជាការឆ្លើយតប លោកកៅ គឹមហួន បានវាយតម្លៃខ្ពស់...
នៅក្នុងកិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីអភិបាលកិច្ច បញ្ញាសិប្បនិម្មិត ដូចជា៖ ទស្សនៈប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព និងអភិវឌ្ឍក្នុងផ្លូវសុចរិត ធ្វើឱ្យបញ្ញាសិប្បនិម្មិត ក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញវិបុលភាពរួម និងការពារសន្តិសុខរួម ក៏ដូចជាប្រទេសនានាធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញា សិប្បនិម្មិតសកលប្រកបដោយយុត្តិធម៌ និងសមហេតុផល។ តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិត នៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៤% បានសម្គាល់ឃើញថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតយ៉ាងឆាប់រហ័សកំពុងនាំមកនូវបញ្ហាប្រឈមថ្មីៗចំពោះសន្តិសុខ និងអភិបាលកិច្ចសកល ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៦% មានការព្រួយបារម្ភថា ការប្រឌិតព័ត៌មានក្លែងក្លាយតាមបច្ចេវិទ្យានឹងបំផ្លាញមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុងសង្គម...
អស់រយៈពេលយូរមក ហើយ មាគ៌ាទំទើបនីយកម្មតាមបែបលោកខាងលិច ឆ្ពោះទៅរកបានជំរុញឧស្សាហូបនីយកម្មនិងសកលភាវូបនីយ កម្ម របស់ពិភពលោក ដោយរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍ អរិយធម៌មនុស្សជាតិ ហើយវាក៏ជាទម្រង់ដ៏សំខាន់មួយ នៃការសម្រេចបាន នូវទំនើបកម្មផងដែរ ។ ដោយសារឥទ្ធិពលនេះ មនុស្សជាច្រើនដោយយល់ឃើញថាការធ្វើទំនើបកម្ម គឺមានផ្លូវតែមួយគត់ ដែលបានកំណត់ទុកជាមុន គឺគំរូរបស់លោកខាងលិច ។ តាមពិតទៅ ការធ្វើទំនើបកម្មមិនដែលមានគំរូថេរនោះទេ ។ បក្សកុម្មុយនីស្តចិន ដោយឈរលើបទពិសោធន៍អភិបាលកិច្ចជាងមួយសតវត្សរ៍ ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិនមក និងគួបផ្សំជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសចិនបានជាបង្កើតគោលគំនិតតម្លៃស្នូលស្តីពី”តម្កល់ទុកប្រជាជនជាអាទិភាព” ដែលបានបំបែកការយល់ច្រឡំថា”ទំនើបកម្មស្មើនឹងបស្ចិមលោក”។ “តម្កល់ទុកប្រជាជនជាអាទិភាព”...
ព្រឹកថ្ងៃទី២២ខែកក្កដា វេទិកា ស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថល នៃសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៦ បានបើកធ្វើនៅក្រុងXi’anខេត្តស្រានស៊ីប្រទេសចិន ។ ភ្ញៀវកិត្តិយសប្រហែល៨០០រូបដែលមកពីប្រទេសនិងតំបន់ចំនួន៥២និងអង្គការអន្តរជាតិចំនួន៧បានចូលរួមវេទិកាលើកនេះ។ វាជាឆ្នាំទី៣ជាប់ៗហើយដែលសន្និបាតបណ្តាញអ៊ីធឺណិតពិភពលោក បានរៀបចំវេទិកាស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថល ។ វេទិកាលើកនេះធ្វើក្រោមប្រធានបទ “ប្រមូលផ្តុំបញ្ញាសិប្បនិម្មិតផ្លូវសូត្រ ចាប់ផ្តើមដំណើរថ្មីតាមរយៈឌីជីថល៖ ពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមនៃលំហសាយប័រ” ដែលបានប្រមូលផ្តុំភ្ញៀវកិតិ្តយសគ្រប់មជ្ឈដ្ឋានដូចជា នយោបាយ ឧស្សាហកម្ម សិក្សាស្រាវជ្រាវ ជាដើមហើយរៀបចំវេទិកាពិសេសស្តីពីប្រធានបទដូចជា កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ នវានុវត្តន៍និងការអភិវឌ្ឍរួមនៃតួអង្គAI ការអភិរក្សនិងបន្តវេនបេតិកភណ្ឌវប្បធម៌ក្នុងយុគសម័យឌីជីថលនិងAI និងសុខភាពឌីជីថលនិងAIជាដើម៕
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវ ឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា...