ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅថ្ងៃទី២៦ ខែមិថុនា...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ មានពលរដ្ឋខ្មែរមួយចំនួន រួមទាំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យឆ្លងដែន ចូលមកប្រទេសកម្ពុជាហើយ ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់គាំង នៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែន ទៅប្រទេសថៃដូចគ្នាផងដែរ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។ ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា...
កំពង់ធំ: លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក...
បរទេស៖ កប៉ាល់ដឹកទំនិញដែលបានឆេះ នៅឆ្នេរសមុទ្រអាឡាស្កាបានលិច ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃច័ន្ទបន្ទាប់ពីបានឆេះ អស់រយៈពេល ៣ សប្តាហ៍ ដោយបានលិចជាមួយនឹង រថយន្តរាប់ពាន់គ្រឿង ដែលនៅលើកប៉ាល់នោះ។ យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាវា Morning...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ុយក្រែននៅតែអាចទទួល បានជ័យជំនះ ផ្នែកយោធាលើរុស្ស៊ី បើយោងតាមអ្វីដែល ជាការអះអាង ដោយ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ និងជាប្រធានបញ្ជាការ អឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Alexus Grynkewich។ ថ្លែងបែបនេះក្នុងអំឡុង សវនាការ របស់ព្រឹទ្ធសភា អាមេរិកកាលពីថ្ងៃអង្គារ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានប្រៀបធៀបការ វាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នាពេលថ្មីៗ នេះទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនទៅលើទីក្រុង Hiroshima និង Nagasaki យ៉ាងដូច្នោះដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ៕
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៨ ជាលើកទី១០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការបោះឆ្នោត ជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកទី១០នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា...