ភ្នំពេញ៖ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានជួបទល់មុខគ្នា ដើម្បីពិភាក្សាលើវិធានការ កសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹង តាមព្រំដែនការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញ នៃទំនាក់ទំនងប្រទេសទាំងពីរ។ នេះបើយោងតាមសំណេររបស់លោក ប្រាក់ សុខុន...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។ កម្មវិធីជួបសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោក ចាន់ ថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃប្រព័ន្ធតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទចារកម្ម និងកិច្ចសហប្រតិបត្តិការចារកម្មជាមួយអ៊ីស្រាអែល។ ដោយកំណត់អត្តសញ្ញាណបុគ្គលនោះថា មានឈមោញ Gholamreza Khani-Shekarab របាយការណ៍នេះបានឧ្យដឹងថា រូបគេត្រូវបានព្យួរកបន្ទាប់ពីដំណើរការតុលាការ និងការរក្សាការកាត់ទោសប្រហារជីវិតដោយតុលាការកំពូលអ៊ីរ៉ង់។ ប្រភពបានបន្ថែមថា ជនជាប់ចោទរូបនេះគឺជា “មេខ្លោងប្រតិបត្តិការ” នៃទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad នៅខាងក្រៅអ៊ីរ៉ង់...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “រំលោភយ៉ាងជាក់ស្តែង” លើបទឈប់បាញ់ ដែលបានឈានដល់រវាងប្រទេស ទាំងពីរកាលពីខែមុន បន្ទាប់ពីការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ ទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។ ក្រសួងបានឧ្យដឹងថា ការរំលោភលើបទឈប់បាញ់ដែលបានប្រព្រឹត្តនៅក្នុងខេត្ត Hormozgan របស់អ៊ីរ៉ង់...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃពុធថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រ រ៉ុក្កែតកាំភ្លើងធំ និងមីស៊ីលបញ្ជាទិស ដែលមានភាពជាក់លាក់ខ្ពស់ ដែលដឹកនាំដោយ AI ដែលត្រូវបានរចនាឡើង សម្រាប់សង្គ្រាមសម័យទំនើប ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា បន្ទាប់ពីបានជំរុញការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងសមត្ថភាពអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់...
បរទេស៖ អាជ្ញាធរអាមេរិកបាននិយាយថា ធុងគីមីដ៏ធំមួយបានផ្ទុះ និងដួលរលំនៅថ្ងៃអង្គារនៅរោងចក្រក្រដាសមួយរដ្ឋធានី វ៉ាស៊ីនតោន ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ម្នាក់ និងកម្មករប្រាំបួននាក់ផ្សេងទៀតបាត់ខ្លួនដោយគ្មានសង្ឃឹមសម្រាប់ការជួយសង្គ្រោះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា អាជ្ញាធរបាននិយាយថា មនុស្សប្រាំបួននាក់ផ្សេងទៀតបានរងរបួស ដែលខ្លះធ្ងន់ធ្ងរ នៅក្នុងការផ្ទុះនៅក្រុមហ៊ុន Nippon Dynawave Packaging Co. ក្នុងទីក្រុង Longview។ មូលហេតុនៅតែមិនទាន់ច្បាស់លាស់។ លោក...
ភ្នំពេញ៖ ថ្លែងប្រាប់មជ្ឈមណ្ឌលសារព័តមានដើមអម្ពិល នៅរសៀលថ្ងៃទី២៧ ឧសភានេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទម៉ាក់ធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ស្នងការដ្ឋាន នគរបាលខេត្តកំពត ពិតជាមានករណី ចាប់ខ្លួនមន្ត្រីនគរបាលនិងអាវុធហត្ថ ដែលបានចូលលួចសម្ភារ ក្នុងកាស៊ីណូនៅព្រែកចាក ពិតមែនប្រាកដមែន ហើយកំពុងបន្តនិតិវិធី ៕
ភ្នំពេញ ៖ តំណាងក្រុមហ៊ុនកូរ៉េចំនួន៥ គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក Lee Mooncheol នាយកប្រតិបត្តិក្រុមហ៊ុន Aerobi Co., Ltd និងលោក Song Young-Ho គ្រូបង្វឹកកីឡាវាយសី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍រំលឹកថា នៅពេលមានបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានជំរុញឱ្យផលិតទំនិញ យុទ្ធសាស្រ្តមួយចំនួន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ។ ថ្លែងចេញពីវេទិកាសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ដោយសារការផ្គត់ផ្គង់ទំនិញចាំបាច់មួយចំនួនមិនទាន់បានបំពេញតម្រូវការដល់ប្រជាពលរដ្ឋ សម្តេចបានជំរុញឱ្យមានការផលិតបន្ថែមទៀត...
កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងប្រាប់ដល់មន្ដ្រីថា ត្រូវចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ អាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងចំនួន ៩៦៦នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ...