ព័ត៌មានជាតិ

ប្រមុខការទូត កម្ពុជានិងថៃ ជួបទល់មុខគ្នា នៅក្រុងញូវយ៉ក ពិភាក្សាលើវិធានការ កសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹង តាមព្រំដែន

ភ្នំពេញ៖ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានជួបទល់មុខគ្នា ដើម្បីពិភាក្សាលើវិធានការ កសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹង តាមព្រំដែនការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញ នៃទំនាក់ទំនងប្រទេសទាំងពីរ។ នេះបើយោងតាមសំណេររបស់លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ។

ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ កាលពីដើមខែនេះ៕

To Top