ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី សោម រស្មី បានអញ្ជើញចូលរួមក្នុងកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាល ជាមួយគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការងារស្តីពី ការងារវាយសសរគ្រឹះទំហំ (0.3m x 0.3m x 8m) ធ្វើជញ្ជាំងរបាំងទប់ដី មាត់ប្រឡាយលូ នៅអនុស្ថានីយអគ្គិសនីអូរត្រេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជម្លោះពាក្យសំដី រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ ទី២ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ ។ ក្រោយពីបានឃើញការបង្ហោះ នៅលើបណ្តាញសង្គមពីសកម្មភាព រវាងលោកគ្រូ អ៊ុត ស៊ាងហន...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់បានឧ្យដឹងថា នាវាចំនួន ២៣ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក បន្ទាប់ពីទទួលបានការអនុញ្ញាតពីកងកម្លាំងរបស់ខ្លួន។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ Sepah News របស់ IRGC ថា នាវាទាំងនោះ រួមទាំងនាវាដឹកប្រេង ក៏ដូចជានាវាកុងតឺន័រ និងនាវាពាណិជ្ជកម្ម...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសអូម៉ង់ កុំឱ្យជ្រៀតជ្រែក ខណៈដែលកិច្ចចរចាដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ នៅតែបន្ត ដោយអះអាងថា សហរដ្ឋអាមេរិក នឹងតាមដានច្រកសមុទ្រហ័រមូស យ៉ាងដិតដល់។ នៅពេលសួរថាតើលោកនឹងទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ និងអូម៉ង់គ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះដែរឬទេ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា «ច្រកសមុទ្រនេះនឹងបើកចំហ សម្រាប់មនុស្សគ្រប់គ្នា»។ លោកបានលេីកឡេីងថា «វាជាដែនទឹកអន្តរជាតិ។...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសទង្វើញុះញង់របស់នាវាកងទ័ពជើងទឹកហូឡង់ នៅសមុទ្រចិនខាងត្បូង ដោយជំរុញឱ្យភាគីហូឡង់បញ្ឈប់ ការរំលោភបំពាន និងការញុះញង់របស់ខ្លួនជាបន្ទាន់។ លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការ ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឧ្យដឹងថា នាវាចម្បាំង De Ruyter របស់កងទ័ពជើងទឹកហូឡង់ បានរំលោភបំពាន ដោយខុសច្បាប់ចូលទៅក្នុងកោះ Xisha Qundao...
បរទេស៖ តុលាការប្រជាជនទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃពុធ បានសម្រេចកាត់ទោសជនជាប់ចោទចំនួន ១០នាក់ ក្នុងសំណុំរឿងពុករលួយ និងការគ្រប់គ្រងមិនបានល្អផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលពាក់ព័ន្ធនឹងក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការកាត់ក្តី និងការពិភាក្សារយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា ជនជាប់ចោទត្រូវបានកាត់ទោសពីបទ «រំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បង្កការខាតបង់ និងការខ្ជះខ្ជាយ»...
បរទេស៖ យោងតាមវែបសាយ Business Today ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភានេះថា ទិន្នផលរោងចក្ររបស់ប្រទេសថៃបានធ្លាក់ចុះនៅក្នុងខែមេសា ដែលទាបជាងការរំពឹងទុក និងជាសញ្ញា នៃសម្ពាធឡើងវិញលើវិស័យផលិតកម្ម ចំពេលមានបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយ និងបញ្ហាថ្លៃដើម។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងឧស្សាហកម្មថៃនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ យោងតាម Reuters សន្ទស្សន៍ផលិតកម្មផលិតកម្មបានធ្លាក់ចុះ 0.36% ធៀបនឹងឆ្នាំមុន (YoY) ក្នុងខែមេសា ដោយបញ្ច្រាសការកើនឡើង...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារការពារសុវត្ថិភាព ពលកម្ម ចំនួន ១០មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ឆ្នាំ២០២៦ ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និង...
ភ្នំពេញ ៖ ក្នុងគម្រប់ខួប១ឆ្នាំ នៃសង្គ្រាមបង្កឡើងដោយភាគីថៃ ដើម្បីបំពានបូរណភាព និងអធិបតេយ្យភាពកម្ពុជា លោកបណ្ឌិត គិន ភា អ្នកវិភាគស្ថានការណ៍នយោបាយ បានបង្ហាញទស្សនយល់ឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តសកម្មភាពតវ៉ា និងធ្វើកំណត់ការទូត ដើម្បីកុំឱ្យធ្លោះសិទ្ធិ។ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី«បច្ចុប្បន្នភាព១ឆ្នាំ នៃការបង្កហេតុ និងការឈ្លានពានរបស់ថៃ និងស្មារតីសាមគ្គីភាព និងជំហររបស់កម្ពុជា...