ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃកម្ពុជាបានចេញសេចបំភ្លឺថា កម្ពុជាមិនបានបណ្តេញ ជនជាតិអាហ្វ្រិកដែលផុតកំណត់ ឱ្យចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ទេ ។ ការបំភ្លឺនេះ ក្រោយពីមានគេហទំព័រ មួយចំនួន ដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា “Cambodia...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកម្មវិធី “ដាស់ស្មារតីជាតិ” (Day of Reckoning) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។...
បន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចំនួន ១០០នាក់ នៅរោងចក្រអិមអិល(ML) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត “អូរនាង” ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ខណៈដែលបងប្អូនកម្មករនិយោជិតចំនួន ៥៨០នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតប្រមាណជាង...
ភ្នំពេញ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករជិត ៩០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ២៣នាក់ដែលកំពុងសម្រាកព្យាបាលហើយមានសភាពល្អប្រសើរឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា...
ប៉ៃលិន៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន(PLPTC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍លើ ១១មុខជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ក្នុងនោះមានមុខជំនាញ ៣ ដែលទទួលបានការចាប់អារម្មណ៍ពីយុវជន អតីតពលករ និងពលរដ្ឋនៅខេត្តប៉ៃលិនរួមមាន ការកែច្នៃបន្លែ និងផ្លែឈើ សេវាកម្មរដ្ឋបាល និងសេវាកម្មសម្អាងកាយ ដែលសុទ្ធសឹងតែជាជំនាញស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន...
សៀមរាប ៖ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការអាជ្ញាធរជាតិអប្សរា លោក Xu Yunguo លេខាបក្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានដុង ប្រទេសចិន បានដឹកនាំ គណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងឈ្វេងយល់អំពីបទពិសោធន៍...
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានស្ដែងការស្វាគមន៍ ក្នុងការលើកលែងទោស លោក កឹម សុខា ដោយចាត់ទុកជាផ្នែកមួយ នៃការវិវឌ្ឍវិជ្ជមាន ចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សេចក្តីសំរេចនាពេលថ្មីៗនេះ ក្នុងការលើកលែងទោសលោក កឹម សុខា គឺជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជា សូមស្វាគមន៍ចំពោះជំហាននេះ...
“កិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ” “ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០ច្បាប់” “ពង្រឹងថែមមួយកម្រិតទៀត នូវមិត្តភាពដែកថែប” “បានត្រួសត្រាយផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី”។ល។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកAleksandar Vučićប្រធានាធិបតីស៊ែប៊ីនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ។ នៅថ្ងៃទី២៥ ខែឧសភា លោក Xi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vučić ភាគីទាំងពីរឯកភាពគ្នា បន្តពង្រឹងទំនាក់ទំនង...
ពេលថ្មីៗ កន្លងទៅនេះ លោកXi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់សិស្សានុសិស្សចិននិងអាមេរិកដែលចូលរួមក្នុងសកម្មភាព”ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក”។ លោកXi Jinpingបានថ្លែងថា ចាប់តាំងពីខ្ញុំផ្តួចផ្តើមគំនិត “អញ្ជើញយុវជនអាមេរិក ចំនួន ៥០០០០ នាក់ មកកាន់ប្រទេសចិន ដើម្បីធ្វើទស្សនាកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធ ក្នុងរយៈពេលប្រាំឆ្នាំ” នៅខែវិច្ឆិកា ឆ្នាំ ២០២៣មក មានយុវជនអាមេរិកជាង ៥០០០០...
ថ្ងៃទី២៨ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកVan der Bellen ប្រធានាធិបតីអូទ្រីសបានផ្ញើសារលិខិតជូនគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ ខ្ញុំនិងលោកប្រធានាធិបតីបានរួមគ្នាកំណត់ឋានៈថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងមិត្តភាពរវាងចិននិងអូទ្រីស ដែលជាការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូទ្រីស មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតីព្រមទាំងចាត់ទុកខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអូទ្រីសឡើងដល់កម្រិតថ្មី និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍនៃសកលលោក ។ លោក Van der Bellen បានថ្លែងថា ៥៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអូទ្រីសនិងចិនបានត្រូវពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្នុងការប្រាស្រ័យទាក់ទងក្នុងវិស័យនានាដូចជាការផ្លាស់ប្តូរប្រជាជននិងប្រជាជន អប់រំ ការស្រាវជ្រាវខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាដើមមានភាពញឹកញាប់ មូលដ្ឋានគ្រឹះនៃមិត្តភាពទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកជាំបន្តបន្ទាប់ ។ បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ រំពឹងថាភាគីទាំងពីរអាចរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍកាន់តែស៊ីជម្រៅនិងលើកកម្ពស់គុណភាព៕