នៅថ្ងៃទី ២៨ ខែឧសភា លោកXi Jinping ប្រធានរដ្ឋចិន និងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម បានផ្ញើសារលិខិតជូនគ្នា ដើម្បីអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម។ លោក Xi Jinping បានលើកឡើងថា មិត្តភាពរវាងចិន និងសូរីណាមមានប្រវត្តិសាស្ត្រយូរលង់...
ក្នុងប៉ុន្មានខែកន្លងមកនេះ ប្រទេសចិនបានក្លាយជាគោលដៅសំខាន់នៃទស្សនកិច្ចការទូតកម្រិតខ្ពស់របស់មេដឹកនាំពិភពលោកជាច្រើន។ ចាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន រហូតដល់មេដឹកនាំអាស៊ីកណ្តាល និងអឺរ៉ុប ចិនកំពុងបង្ហាញខ្លួនជាមជ្ឈមណ្ឌលនយោបាយការទូតពិភពលោកថ្មីមួយ។ បាតុភូតនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃ “ការទូតប្រមុខរដ្ឋ” របស់ចិន...
សៀមរា៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានទុង ប្រទេសចិន ដឹកនាំដោយលោក XU YUNGUO លេខាបក្សប្រចាំសាលា បានអញ្ជើញបំពេញទស្សនកិច្ច នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងជំនួបនោះ...
នៅយប់ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានប្រារព្ធពិធីបំពាក់គ្រឿង ឥស្សរិយយស “មេដាយមិត្តភាព”ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ី នៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinping បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Vucic បានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពចិននិងស៊ែប៊ី និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាស្ថាបនិកដ៏សកម្មនិងជាអ្នកគាំពារដ៏មុតមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី។លោក Xi Jinping បានសង្កត់ធ្ងន់ថាគ្រឿងឥស្សរិយយស “មេដាយមិត្តភាព”គឺជាមេដាយកិត្តិយសកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ជូនឥស្សរជនបរទេស មេដាយនេះមិនត្រឹមតែជាការទទួលស្គាល់ខ្ពស់ចំពោះការរួមចំណែករបស់លោកប្រធានាធិបតី Vucic ចំពោះមិត្តភាពរវាងចិននិងស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំពឹងទុកយ៉ាងស្មោះរបស់ប្រជាជននៃប្រទេសទាំងពីរចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ស៊ែប៊ីក្នុងយុគសម័យថ្មីផងដែរ។ គួរបញ្ជាក់ថា ប្រទេសទាំងពីរចិននិងស៊ែប៊ីគាំទ្រគ្នាទៅវិញទៅមក ស្វែងរកការអភិវឌ្ឍរួម ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ បានបង្កើតជាគំរូនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស ក៏ដូចជាគំរូដែលសហគមន៍អន្តរជាតិអាចយកទៅរៀនសូត្របាន៕
នារសៀលថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងថា ប្រទេសទាំងពីរគួរតែពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធគមនាគម៍ និងថាមពលជាដើម។...
ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិននៅទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេល ៧៥ ឆ្នាំចាប់តាំងពីចិន និងប៉ាគីស្ថាន បានបង្កើតទំនាក់ទំនងការទូតមក...
ក្នុងបរិបទបច្ចុប្បន្នដែលបម្រែបម្រួលនិម្មាបនកម្មពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ មានសភាពកាន់តែខ្លាំងឡើងៗនិងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាត្រូវបានជំរុញយ៉ាងលឿន តើការអភិវឌ្ឍសេដ្ឋកិច្ចត្រូវក្តាប់ជាប់និន្នាការថ្មីតាមរបៀបណា ? តើកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលនឹងឆ្ពោះទៅរកនវានុវត្តន៍តាមរបៀបណា ? នាពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ ២០២៦ ដែលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាង ៨០០ រូបដែលមកពីប្រទេសនិងតំបន់ចំនួន ៥១ បានជួបជុំគ្នាដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីកាលានុវត្តភាពថ្មីរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជុំវិញក្រោមប្រធានបទ”ឆ្ពោះទៅរកភាពថ្មីនិងតភ្ជាប់អនាគត ”។ លោកស្រី Yolanda Díaz Pérez...
ចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុង Suzhouនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ឆ្នាំ២០២៦»(ហៅកាត់ថា«សេចក្តីថ្លែងការណ៍ក្រុង Suzhou») អនុម័តលើផែនទីចង្អុលបង្ហាញផ្លូវសេវាកម្មជុំថ្មី ។ ល។ កាលពីថ្ងៃទី២៣ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ឆ្នាំ២០២៦បានបិទបញ្ចប់នៅទីក្រុង Suzhou ខេត្ត Jiangsu ។ ភាគីនានាបានឈានដល់លទ្ធផលជាក់ស្តែង”១+១”ដែលបានរួមចំណែកជាសមិទ្ធផលផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដ៏សំខាន់សម្រាប់កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការ APEC ដែលនឹងបើកធ្វើនៅចុងឆ្នាំនេះ ។ ភ្ញៀវកិត្តិយសជាច្រើនរូបដែលចូលរួមកិច្ចប្រជុំលើកនេះ...
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់...
ពោធិ៍សាត់៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តពោធិ៍សាត់ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៦។ វេទិកាការងារនេះ ត្រូវបានរៀបចំនៅថ្ងៃទី២៨...