ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦៕
គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានឧ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន មានគម្រោងផលិតយន្តហោះ គ្មានមនុស្សបើករួមគ្នា ដែលមានចម្ងាយវាយប្រហារ រហូតដល់ ១៥០០ គីឡូម៉ែត្រ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov ក្នុងនោះលោក Pistorius...
ប្រ៊ុចសែល ៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មី លើអ្នកតាំងលំនៅអ៊ីស្រាអែល ជុំវិញអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីជាប់គាំងអស់រយៈពេលជាច្រើនខែ នេះបើយោងតាមអ្នកការទូត ជាន់ខ្ពស់របស់សហភាពអឺរ៉ុប។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រដ្ឋមន្ត្រីការបរទេសនៃសមាជិកសហភាពអឺរ៉ុប បានអនុម័តវិធានការនេះ។ ការសម្រេចចិត្តនេះកើតឡើងចំពេលមានអំពើហិង្សារបស់អ្នកតាំងលំនៅកើនឡើង និងការពង្រីកការតាំងលំនៅនៅក្នុងតំបន់ West Bank...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានថ្លែងថា ការទទួលស្គាល់គុណភាព គឺជាយន្តការ នៃគុណភាពសម្រាប់ការផ្តល់សេវា សុខាភិបាល ដែលធ្វើឱ្យមាននិរន្តរភាព ពង្រឹងវប្បធម៌ការងារ និងធានានូវគុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ពីគោលការណ៍ នៃច្បាប់កាតព្វកិច្ចយោធាថា បានផ្តល់ជាគោលការណ៍សំខាន់ៗនិងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋគ្រប់អាយុ ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ច ប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងគោលដៅត្រៀមខ្លួន ក្នុងនាមជាធនាគារគោលនយោបាយ ដើម្បីឆ្លើយតប ទៅនឹងភាពមិនច្បាស់លាស់ នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល នាថ្ងៃទី១២ ខែឧសភា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាព របស់ប្រជាពលរដ្ឋ គឺជាគោលនយោបាយរួម ដែលផ្តោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារ ដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានធ្វើក្រើនរំឭកដល់សាធារណជន កុំយកក្រដាសប្រាក់រៀលមកបំប្លែងឱ្យបាត់លក្ខណៈដើម ព្រោះប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដល់តម្លៃជាតិ។ នាពេលថ្មីនេះៗ ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានប្រើប្រាស់រូបក្រដាសប្រាក់រៀល ដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬ បំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ។ យោងតាមសេចក្ដីក្រើនរំឭករបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា «សូមក្រើនរំឭកដល់អ្នកប្រើប្រាស់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងពិភាក្សាអំពីប្រធានបទ នៃការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងករណីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពន្ធនាគារ ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន នៅពេលសួរអំពីការគាំទ្រយូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួនបីនាក់ និងក្រុមហ៊ុនចំនួន៩ រួមទាំងក្រុមហ៊ុនចំនួន៤ដែលមានមូលដ្ឋាននៅហុងកុង និងក្រុមហ៊ុនចំនួន៤នៅអារ៉ាប់រួម ចំពោះការជួយដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនទី៩មានមូលដ្ឋាននៅអូម៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា វិធានការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌកម្មដែលបានប្រកាស កាលពីថ្ងៃសុក្រលើបុគ្គល និងក្រុមហ៊ុនដែលជួយអ៊ីរ៉ង់ទិញអាវុធ និងគ្រឿងបន្លាស់ ដែលប្រើសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង។ ទណ្ឌកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន លោក...