បរទេស៖ អ៊ីរ៉ង់នឹងប្តូរពី «ការវាយប្រហារទៅវិញទៅមក» បន្ទាប់ពីការវាយប្រហារ ទៅជាការវាយប្រហារជាបន្តបន្ទាប់លើសត្រូវ ហើយសហរដ្ឋអាមេរិក នឹងមិនអាចគ្រប់គ្រងតម្លៃប្រេងបានទេ, នេះបើយោងតាមអ្នកនាំពាក្យ នៃទីបញ្ជាការយោធា Khatam al-Anbiya នៃទីក្រុងតេអេរ៉ង់ លោក Ebrahim Zolfaqari បាននិយាយកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា...
ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើដល់ការបំពេញការងារប្រចាំថ្ងៃ សំដៅថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ...
ញូវយ៉ក៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។ លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មុននេះបន្តិច ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល ជាមួយនឹងការបញ្ចេញប្រេង និងផលិតផលចម្រាញ់ចំនួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានរាយការណ៍ថា អគ្គមេធាវីអាមេរិកលោកស្រី Pam Bondi បានផ្លាស់ប្តូរទីតាំងដោយស្ងាត់ស្ងៀម ទៅកាន់មូលដ្ឋានយោធាក្នុងរដ្ឋ Washington។ ការផ្លាស់ប្តូរទីលំនៅបែបនេះមិនមែនជារឿងចម្លែកនោះទេ ដោយលោកស្រីក៏ត្រូវបានចូលរួមជាមួយមន្ត្រីកំពូលៗជាច្រើនរូបទៀតនៃរដ្ឋបាលប្រធានាធិបតី Donald Trump ដែលបានជ្រើសរើសលំនៅដ្ឋាន ដែលមានសុវត្ថិភាពជាងមុនផងដែរ។ កាសែតបានរាយការណ៍ កាលពីថ្ងៃអង្គារថាលោកស្រី Bondi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដោយប្រើមីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយ ដែលផលិតដោយចក្រភពអង់គ្លេស នឹងមិនអាចទៅរួចទេ បើគ្មានការចូលរួមដោយផ្ទាល់ ពីអ្នកឯកទេសយោធាអង់គ្លេស ។...
បរទេស: អ៊ីរ៉ង់នៅតែបន្តបញ្ជូនប្រេងឆៅយ៉ាង ច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅកាន់ប្រទេសចិន ទោះបីជាសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានធ្វើឱ្យប៉ះពាល់ដល់ការ ផ្គត់ផ្គង់យ៉ាងទូលំទូលាយតាមរយៈផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានបញ្ជូនប្រេងឆៅយ៉ាងហោចណាស់ ១១,៧ លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រហ័រមូសចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលទាំងអស់នេះត្រូវបានឆ្ពោះទៅកាន់ប្រទេសចិន , នេះបើតាមលោក Samir Madani សហស្ថាបនិកក្រុមហ៊ុន TankerTrackers...
បរទេស៖ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ យូរមុនពេលមីស៊ីលដំបូងត្រូវបានបាញ់បង្ហោះ និងមុនពេលឈ្មោះប្រតិបត្តិការ Epic Fury ចូលទៅក្នុងការពិភាក្សាជាសាធារណៈ រូបភាពផ្កាយរណបមួយឈុតបានចាប់ផ្តើមចរាចរយ៉ាងស្ងាត់ៗតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រូបភាពទាំងនេះបង្ហាញពីយន្តហោះចតនៅលើផ្លូវរត់ យន្តហោះដឹកជញ្ជូនមកដល់អាកាសយានដ្ឋាននៅវាលខ្សាច់ និងនាវាផ្ទុកយន្តហោះ ដែលពោរពេញទៅដោយយន្តហោះចម្បាំង នៅកន្លែងណាមួយនៅមេឌីទែរ៉ាណេ។ យ៉ាងណាក៏ដោយ រូបភាពនីមួយៗមានកម្រិតលម្អិតមិនធម្មតា – មិនមែនជាភាសាអង់គ្លេសទេ...
តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់ បានថា កងកម្លាំងរបស់ខ្លួនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត ដើម្បីវាយប្រហាររោងចក្រផលិតអាវុធ និងមជ្ឈមណ្ឌលទទួលទិន្នន័យស៊ើបការណ៍សម្ងាត់ផ្កាយរណបមួយនៅក្នុងទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឧ្យដឹងថា មជ្ឈមណ្ឌលយោធាគោលដៅនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអាវុធ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ចំពោះសមត្ថភាពប្រយុទ្ធរបស់អ៊ីស្រាអែល។ មជ្ឈមណ្ឌលទិន្នន័យផ្កាយរណបនេះ ខ្លួនអះអាងថា មានសារៈសំខាន់ណាស់ ក្នុងការប្រមូលទិន្នន័យយោធា និងចារកម្ម ហើយបានដើរតួនាទីសម្របសម្រួល ក្នុងការគ្រប់គ្រងប្រតិបត្តិការផ្កាយរណប ឈ្លបយកការណ៍របស់អ៊ីស្រាអែល។ ដោយឡែកពីគ្នា កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា...
តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងប្រើប្រាស់មីស៊ីល និងនាវាមុជទឹក ដើម្បីបញ្ឈប់ចលនាកងនាវារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក អាលីរ៉េហ្សា តាំងស៊ីរី មេបញ្ជាការកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ ការបង្ហោះនេះបានច្រានចោលការអះអាងពីមុន របស់សហរដ្ឋអាមេរិកថា កងទ័ពជើងទឹករបស់ខ្លួនបានអមដំណើរ កប៉ាល់ដឹកប្រេង ដែលឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់មួយនេះ ។ ទន្ទឹមនឹងនេះ លេខាធិការ...
លោក ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល សម្រេចបិទពហុព្យាបាលឥន្រ្ទទេវី ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃ ការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ ។ លោករដ្ឋមន្រ្តី ក៏បានអោយលោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន...