ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើ ទៅលោក Emmanuel Macron ប្រធានាធិបតីបារាំង ជួយប្រាប់ទៅភាគីថៃ ឱ្យគោរព តាមច្បាប់អន្តរជាតិ លើការដោះស្រាយជម្លោះព្រំដែន ជាមួយកម្ពុជា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់អង្គការណាតូ ជាថ្មីម្តងទៀត ចំពោះការមិនជួយអ្វីសោះដល់សហរដ្ឋអាមេរិក ដោយបានលេីកឡេីងថា “ណាតូ មិននៅទីនោះទេនៅពេលដែលយើងត្រូវការពួកគេ ហើយពួកគេនឹងមិននៅទីនោះទេ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត” ។ ការកត់សម្គាល់របស់លោកបានកើតឡើង នៅពេលដែលប្រធានអង្គការណាតូ លោក Mark Rutte បានមកដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណើរទស្សនកិច្ចមួយ ដែលមានគោលបំណងជួសជុលសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ដែលកំពុងដួលរលំ។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ មកចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ដើម្បីបំប្លែងបទពិសោធជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រទទួលជំនាញផ្លូវការ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី០៩ ខែមេសានេះថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...
បរទេស៖ ក្រុមឆបោកតាមអនឡាញ ដែលត្រូវបានបោសសម្អាត ចេញពីប្រទេសកម្ពុជា និងកន្លែងលាក់ខ្លួន ក្នុងតំបន់ផ្សេងទៀត គឺកំពុងផ្លាស់ប្តូរប្រតិបត្តិការ របស់ពួកគេចូលទៅប្រទេសវៀតណាម ដោយប្រើប្រាស់អាផាតមិនប្រណីត និងបរិវេណវីឡា ដែលមានរបងព័ទ្ធ នៅទីក្រុងហាណូយជាមូលដ្ឋានថ្មី ដើម្បីដំណើរការការឆបោក តាមអ៊ីនធឺណិត ដែលកំណត់គោលដៅលើជនរងគ្រោះ ទូទាំងទ្វីបអាស៊ី , នេះបើតាមការឲ្យដឹង របស់នាយកដ្ឋានសន្តិសុខ សាធារណៈទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន VN...
បរទេស៖ លោក តូ ឡាំ អគ្គលេខាធិការបក្ស និង ជាប្រធានរដ្ឋវៀតណាម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលរៀបចំ ការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ បទបង្ហាញនេះ ត្រូវបានដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានថ្កោលទោស ការវាយប្រហារចុងក្រោយ របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា លីបង់ត្រូវតែគ្របដណ្តប់ពេញ លេញដោយ បទឈប់បាញ់នៅមជ្ឈិមបូព៌ា។ ប្រទេសបារាំងថ្កោលទោស នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះការវាយប្រហារ មិនរើសអើង របស់អ៊ីស្រាអែលនៅលីបង់ កាលពីថ្ងៃពុធដែលបណ្តាលឱ្យ ចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។ លោក Macron...
បរទេស ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត របស់ខ្លួនទៅលើប្រទេសលីបង់ចាប់តាំង ពីជម្លោះជាមួយក្រុមហេសបូឡា បានផ្ទុះឡើងកាលពីខែមុន ដោយបានសម្លាប់មនុស្សជាង ២៥០ នាក់ ខណៈដែលក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានបន្តការវាយប្រហារដោយរ៉ុក្កែតទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីការផ្អាកមួយរយៈខ្លីក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះបានបង្កើនសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ក្នុងតំបន់ ដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួង កសិកម្ម បានលើកឡើងថា ក្រសួងមានគម្រោង បង្កើតកសិដ្ឋាន នៃកសិកម្មទំនើប នាពេលឆាប់ខាងមុខ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋភៀសសឹកក្នុងរយៈពេលវែង ។ ក្នុងឱកាសចូលរួមធ្វើសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា បានថ្លែងថា គម្រោងកសិដ្ឋាន...
តាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះពិនិត្យការងារ រៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង...