ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»...
ភ្នំពេញ ៖ ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គទាំងទ្វេបានកោតសរសើរ ដ៏កក់ក្តៅជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ជួយជាតិមាតុភូមិ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបង្ខំឱ្យត្រឡប់ទៅកាន់តំបន់វ៉ាស៊ីនតោនឌីស៊ីវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសមួយ ត្រូវបានកំណត់នៅលើយន្តហោះ Air Force One របស់លោក មិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះ បានចេញដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅថ្ងៃ២១ មករានេះ បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាព របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមាន ចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមករា លោក ប៉ែន...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា សហភាពអឺរ៉ុប «មិនគួរស្ទាក់ស្ទើរ» ក្នុងការដាក់ពង្រាយយន្តការប្រឆាំង ការបង្ខិតបង្ខំរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធរបស់សហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងកោះ Greenlandនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នៅ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ជាបន្ទាន់ និងពេញលេញ នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភបំពានជាបន្តបន្ទាប់ នៃកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងអនុស្សរណៈនយោបាយមួយ ដែលដាក់ជូនដោយហាម៉ាសទៅកាន់អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងតួកគី ក៏ដូចជាភាគីធានា និងអង្គការអន្តរជាតិ ដែលប្រារព្ធខួប ១០០...
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ការឯកភាពនេះធ្វើឡើង នៅក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ដែលមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក បានរឹបអូសកប៉ាល់ដឹកប្រេងទី ៧ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយប្រទេស វេណេស៊ុយអេឡា នៅក្នុងតំបន់ការីប៊ីន នៅព្រឹកថ្ងៃអង្គារ នេះបើយោងតាមបញ្ជាការ ភាគខាងត្បូង សហរដ្ឋអាមេរិកនៅលើ X។ បញ្ជាការបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រឹកថ្ងៃអង្គការម្សិលមិញនេះ កងកម្លាំងយោធាសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ក្រសួងសន្តិសុខមាតុភូមិ បានរឹបអូសកប៉ាល់ Sagitta “។ បញ្ជាការបានអះអាងថា...
ភ្នំពេញ៖ អតីតពលករខ្មែរត្រឡប់មកពីថៃ គឺលោក សួន ចំរើន ដែលពីមុនគ្មានជំនាញបានក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើត នៅខេត្តសៀមរាប ហើយបានទៅធ្វើការងារ នៅប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅអំឡុងខែមិថុនា...