ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក គង់ ភោគ បានគូសបញ្ជាក់ថា កម្ពុជាមានតែពឹងផ្អែកលើច្បាប់អន្តរជាតិប៉ុណ្ណោះ ក្រោយពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU 2001) ពាក់ព័ន្ធតំបន់ត្រួតស៊ីគ្នា ក្នុងខ្ពស់រាបដែនសមុទ្រដែលតភ្ជាប់រវាងកម្ពុជា-ថៃ។ ក្នុងកិច្ចសម្ភាសន៍ពិសេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងប្តេជ្ញាចិត្តរហូតដល់៧០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣៥ ចំពោះគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីរួមបញ្ចូលបណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន និងពង្រឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រធានធនាគារ ADB លោក Masato Kanda បានចាប់ផ្តើមគំនិតផ្តួចផ្តើម Pan-Asia Power Grid...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារអវកាសឥណ្ឌា អង្គការស្រាវជ្រាវអវកាសឥណ្ឌាហៅកាត់ថាISRO កាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណប អង្កេតផែនដីដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជន “Drishti” ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស “GalaxEye” ។ SRO បានបង្ហោះនៅលើបណ្តាញសង្គម X ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការធ្វើដំណើរអវកាសរបស់ប្រទេសឥណ្ឌា។ ក្នុងពិធីអបអរសាទរការបាញ់បង្ហោះ ប្រកបដោយជោគជ័យនេះផងដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានពណ៌នាថាវាជា សមិទ្ធិផលដ៏សំខាន់មួយក្នុងការធ្វើដំណើរក្នុងលំហរបស់ឥណ្ឌា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបុកគ្នា រវាងរថភ្លើងនៅជិតរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៤ នាក់ ដោយមានអ្នករងរបួស ៨៤ នាក់ផ្សេងទៀត នេះបើយោងតាមការលើកឡើង របស់ប្រតិបត្តិកររថភ្លើងនៅថ្ងៃអង្គារ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានខិតខំជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតដែលនៅតែ ជាប់នៅក្នុងគំនរបាក់បែក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ការបុកគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្លូវឆ្ងាយបានកើតឡើងនៅយប់ថ្ងៃច័ន្ទនៅ...
បរទេស៖ យន្តហោះគ្មានមនុស្សបើករបស់ក្រុម Hezbollah បានសម្លាប់ទាហានអ៊ីស្រាអែល (IDF) ម្នាក់ និងបានកំណត់គោលដៅលើឧទ្ធម្ភាគចក្រមួយគ្រឿង ដែលត្រូវបានបញ្ជូនទៅដឹកជញ្ជូនកងទ័ព ដែលរងរបួសតាមអាកាស ខណៈដែលអ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសចេញដោយបង្ខំពីទីក្រុងចំនួនប្រាំពីរបន្ថែមទៀតនៅភាគខាងត្បូងប្រទេសលីបង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា អង្គភាពអ៊ីស្រាអែលមួយដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុង Taybeh ជាប់ព្រំដែនលីបង់ដែលត្រូវបានកាន់កាប់ ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះបានសម្លាប់ទាហានអាយុ ១៩ ឆ្នាំម្នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Markus Soder មេដឹកនាំនៃសហភាពសង្គមគ្រីស្ទាន (CSU) នៃទីក្រុងBavaria បាននិយាយថា ប្រទេសអាល្លឺម៉ង់គួរតែ ដាក់បញ្ចូលឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីបង្កើនទំហំនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ទីក្រុងប៊ែរឡាំងបានបង្កឱ្យមាន ការតវ៉ាទូទាំងប្រទេស បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់គំរូសេវាកម្មស្ម័គ្រចិត្ត ដែលចាប់ផ្តើមពីថ្ងៃទី១ខែមករា។ អ្នករិះគន់បានព្រមានថា វាអាចត្រួសត្រាយផ្លូវសម្រាប់ ការស្តារឡើងវិញនូវការចុះឈ្មោះដែលត្រូវបានផ្អាកនៅ ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់អធិការបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា សហរដ្ឋអាមេរិកមានការយល់ច្រឡំក្នុងការជឿថា ខ្លួនមានអានុភាពខ្លាំងបំផុត ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ខណៈកិច្ចចរចាដោយប្រយោល រវាងទីក្រុងតេហរ៉ង់ និងវ៉ាស៊ីនតោននៅតែជាប់គាំងនៅឡើយ។ ភាគីទាំងពីរមិនយល់ស្របលើការ ដែលអាចទប់ទល់នឹងភាគីម្ខាងទៀតនៅក្នុង ការប្រឈមមុខគ្នាដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ ការចរចាដែលសម្របសម្រួលដោយប៉ាគីស្ថាន រហូតមកដល់ពេលនេះបានត្រឹមទទួលបរាជ័យ។ ប្រធានាធិបតីអាមេរិកលោក Donald...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃចន្ទថាកំណើនសកម្មភាព រោងចក្ររបស់ប្រទេសឥណ្ឌាដែលកំណត់ ដោយសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,២ភាគរយនៅក្នុងខែកុម្ភៈ។ ការកើនឡើងនៃទិន្នផលឧស្សាហកម្ម ត្រូវបានជំរុញដោយកំណើន ៦ភាគរយនៅក្នុងវិស័យផលិតកម្ម នេះបើយោងតាមទិន្នន័យ ដែលចេញដោយក្រសួងកិច្ចការងារ ស្ថិតិសហព័ន្ធ និងការអនុវត្តកម្មវិធី។ ក្រសួងក៏បាននិយាយដែរថា អត្រាកំណើនសម្រាប់វិស័យរ៉ែ ការផលិត និងអគ្គិសនីក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ គឺមានប្រមាណជា៣,១ ភាគរយ៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមបន្តកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័ន ជាមួយប្រទេសស៊ែប៊ី ចំពេលមានវិបត្តិថាមពល ពិភពលោកកាន់តែអាក្រក់ឡើង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើតាមការប្រកាស របស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បន្ទាប់ពីការហៅទូរស័ព្ទទៅកាន់លោកPutinកាលពីថ្ងៃចន្ទ។ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃឧស្ម័ន និងប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSB បានប្រកាសថា អ្នកការទូតអង់គ្លេសម្នាក់នៅទីក្រុងមូស្គូ ត្រូវបានដកហូតការទទួលស្គាល់របស់គាត់ ហើយត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេស បន្ទាប់ពីបានអនុវត្ត សកម្មភាពស៊ើបការណ៍សម្ងាត់ ដោយយកមុខងារនៅស្ថានទូតមកធ្វើជារបាំង។ មន្ត្រីរូបនេះត្រូវបានគេ កំណត់អត្តសញ្ញាណដោយមានឈ្មោះថា Albertus Gerardus Janse van Rensburg មានតួនាទីជាលេខាទីពីរនៅស្ថានទូតអង់គ្លេសក្នុងទីក្រុងមូស្គូ។ យោងតាមសេចក្តីថ្លែងការណ៍របស់ FSB...