បរទេស៖ បន្ទាប់ពីលោក ស៊ី ជិនពីង និង លោក ត្រាំ បានក្រោកឈរឡើងនៅលើវេទិកាដើម្បីថ្លែងទៅកាន់ ភ្ញៀវនៅក្នុងពិធីជប់លៀងរដ្ឋ, លោក ត្រាំ បានហៅលោក ស៊ី ថាជាមិត្តរបស់លោក ហើយបាននិយាយថា ពួកគេមានការពិភាក្សាវិជ្ជមាន និងស្ថាបនាយ៉ាងខ្លាំង។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៦ថា លោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារសាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានកំណត់យកគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់។ យោធាអាមេរិកបានព្យាយាមលប់ចោលការគម្រាមកំហែងទាំងឡាយ និងបានកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារ លើកងកម្លាំងសហរដ្ឋអាមេរិក រួមមាន ទីតាំងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទីតាំងបញ្ជាការ និងត្រួតពិនិត្យ ទីតាំងស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍។ បញ្ជាដែលបានធ្វើឡើងដោយក្រុមប្រចាំការក្នុងតំបន់CENTCOM បាននិយាយថា គ្មានទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកត្រូវបានវាយប្រហារទេ ដោយបន្ថែមថាខ្លួនមិនស្វែងរកការវាយប្រហារលើសពីនោះទេ។ ជាការឆ្លើយតបទីក្រុងតេហរ៉ង់បានចោទប្រកាន់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Mohammad Ishaq Dar បានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់នាពេលថ្មីៗនេះ និងកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលមានការព្រួយបារម្ភទៅវិញទៅមក ហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃ ការបន្តទំនាក់ទំនងការទូតរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសកំពុងស្វះស្វែងក្នុងការជួយគាំទ្រ សហភាពអឺរ៉ុបក្នុងការផ្តល់ប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ឬប្រហែលជា ១០៥ពាន់លានដុល្លារដល់អ៊ុយក្រែន។ ក្នុងនោះចក្រភពអង់គ្លេសសង្ឃឹមថា នឹងអាចដើម្បីទទួលបានសិទ្ធិទទួលបានកុងត្រា និងកិច្ចសន្យាយោធានានាដែលអាចរកកម្រៃ ដែលទទួលបានមូលនិធិតាមរយៈកម្មវិធីនេះ។ ផែនការនេះត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍រួមដោយប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa...
បរទេស៖ អ៊ីរ៉ង់បានបដិសេធការអះអាងថា កងកម្លាំងអាមេរិកបាន ពន្លិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ចំនួនប្រាំមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា គំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោកឧត្តមនាវីឯក Brad Cooper បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា យោធាអាមេរិកបាន “បំផ្លាញ” កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់តូចមួយនៅក្នុងតំបន់។...
បរទេស៖ ការផ្ទុះនៅរោងចក្រផលិតកាំជ្រួច មួយកន្លែងនៅក្នុងខេត្តភាគកណ្តាលប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់ និងរបួស ៦១ នាក់ផ្សេងទៀត, នេះបើយោងតាមការរាយការណ៍របស់អាជ្ញាធរនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ស៊ិនហួ របស់ប្រទេសចិន បានផ្សាយថា ការផ្ទុះនេះបានកើតឡើងនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្នុងទីក្រុង Changsha ខេត្ត...
វ៉ាស៊ីនតោន៖ នាវាពិឃាតកងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយបានចូលទៅក្នុងឈូងសមុទ្រ បន្ទាប់ពីបានរកឃេីញការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ របាយការណ៍នេះ ដោយដកស្រង់សម្តីមន្ត្រីមន្ទីរបញ្ចកោណ ដែលបានឧ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឧ្យដឹងថា នាវា USS Truxtun និង USS Mason ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ Apache និងយន្តហោះផ្សេងទៀត បានប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ក្នុងអំឡុងពេលឆ្លងកាត់។ គ្មាននាវាចម្បាំងអាមេរិកណាមួយ ត្រូវបានវាយប្រហារនោះទេ...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក គង់ ភោគ បានគូសបញ្ជាក់ថា កម្ពុជាមានតែពឹងផ្អែកលើច្បាប់អន្តរជាតិប៉ុណ្ណោះ ក្រោយពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU 2001) ពាក់ព័ន្ធតំបន់ត្រួតស៊ីគ្នា ក្នុងខ្ពស់រាបដែនសមុទ្រដែលតភ្ជាប់រវាងកម្ពុជា-ថៃ។ ក្នុងកិច្ចសម្ភាសន៍ពិសេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងប្តេជ្ញាចិត្តរហូតដល់៧០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣៥ ចំពោះគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីរួមបញ្ចូលបណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន និងពង្រឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រធានធនាគារ ADB លោក Masato Kanda បានចាប់ផ្តើមគំនិតផ្តួចផ្តើម Pan-Asia Power Grid...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារអវកាសឥណ្ឌា អង្គការស្រាវជ្រាវអវកាសឥណ្ឌាហៅកាត់ថាISRO កាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណប អង្កេតផែនដីដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជន “Drishti” ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស “GalaxEye” ។ SRO បានបង្ហោះនៅលើបណ្តាញសង្គម X ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការធ្វើដំណើរអវកាសរបស់ប្រទេសឥណ្ឌា។ ក្នុងពិធីអបអរសាទរការបាញ់បង្ហោះ ប្រកបដោយជោគជ័យនេះផងដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានពណ៌នាថាវាជា សមិទ្ធិផលដ៏សំខាន់មួយក្នុងការធ្វើដំណើរក្នុងលំហរបស់ឥណ្ឌា៕ ប្រែសម្រួល៖ស៊ុនលី