បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាភ្លើងឆេះព្រៃជាង៨០០ កន្លែងកំពុងឆាបឆេះនៅទូទាំងប្រទេសកាណាដា ជាមួយនឹងការជូនដំណឹងអំពីគុណភាពខ្យល់ឥឡូវនេះ បានពង្រីកភាគខាងត្បូង ចូលទៅក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។ គុណភាពខ្យល់នៅក្នុងផ្នែកធំ នៃរដ្ឋភាគខាងជើងនៃរដ្ឋ Michigan និង Minnesota ត្រូវបានចាត់ទុកថាក្នុងកម្រិតគ្រោះថ្នាក់ ដោយកម្មវិធីសន្ទស្សន៍គុណភាពខ្យល់ របស់សហរដ្ឋអាមេរិក ដោយពលរដ្ឋទាំងឡាយ ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ។ ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក (NOAA) បាននិយាយនៅក្នុងការអាប់ដេត កាលពីថ្ងៃព្រហស្បតិ៍ថាការជូនដំណឹង លាតសន្ធឹងលើតំបន់...
បរទេស៖ យោងតាមទិន្នន័យស្ថិតិពីក្រសួងកសិកម្ម និងបរិស្ថាន របស់វៀតណាម បានឱ្យដឹងថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាអ្នកទិញគ្រឿងសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដោយទំហំនាំចូលមានតម្លៃជិត ១,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើងប្រហែល ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា...
បរទេស៖ រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ បាញ់ទៅលើរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ របួសជាច្រើននាក់ និងបំផ្លាញអគារប្រហែល ១៣០ ខ្នង ដែលជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន នៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា ការផ្ទុះជាច្រើនបានអង្រួនកណ្តាលទីក្រុងគៀវ និងបានបន្លឺសំឡេងភ័យស្លន់ស្លោរ ឡើងពាសពេញរដ្ឋធានីពេញមួយយប់...
បេទេស៖ មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំពីការវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈពេលដែលអ៊ីរ៉ង់កំពុងត្រៀមរៀបចំសម្រាប់ ពិធីបុណ្យសពរដ្ឋរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាស្ថានទូតរុស្ស៊ី ប្រចាំប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿង បានវាយក្នុងទីតាំងរបស់ខ្លួននៅទីក្រុង Stockholm នៅម៉ោងប្រហែល២ទៀបភ្លឺ ម៉ោងក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Telegramបញ្ជាក់ថាដ្រូនទីមួយបានទម្លាក់ប្រអប់នៃ ថ្នាំលាបពណ៌ក្រហមនៅខាងក្នុងស្ថានទូត ហើយបន្ទាប់ដ្រូនបើកទីពីរ ដែលផ្ទុកនូវអ្វីដែលស្ថានទូតបានពណ៌នាថាជាឧបករណ៍បំផ្ទុះក្លែងក្លាយ បានធ្លាក់នៅខាងក្នុងបរិវេណជិតអគារស្ថានទូត។ ស្ថានទូតបានហៅឧប្បត្តិហេតុនេះ ថាមិនមែនគ្រាន់តែជាការបង្កហេតុទេ ប៉ុន្តែជាការប៉ុនប៉ងដោយចំហដើម្បីបំភិតបំភ័យបុគ្គលិករបស់ខ្លួន។ រុស្សីបានធ្វើការកត់សម្គាល់ថាឧបទ្ទវហេតុស្រដៀងគ្នា នេះបានកើតឡើងពីមុនមក ស្ថានទូតបានចោទប្រកាន់អាជ្ញាធរស៊ុយអែត...
បរទេស៖ អាជ្ញាធរខេត្តក្វាងទ្រី នៅភាគកណ្តាលប្រទេសវៀតណាម និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម បានចាប់ផ្តើមបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក – មិត្តភាពប៉ាស៊ីហ្វិក ឆ្នាំ២០២៦ (PP-PF 26) នៅសង្កាត់ដុងហយ នៅថ្ងៃទី២២ ខែមិថុនា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា វាបានប្រមូលផ្តុំបុគ្គលិកយោធា និងអ្នកជំនាញអាមេរិកប្រហែល...
បរទេស៖ ការនាំចូលឧស្ម័នប្រេងរាវ (LPG) របស់ឥណ្ឌាពីសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងលើសពី ១ លានតោននៅក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ប្រភពឧស្សាហកម្មបាននិយាយថា ខណៈដែលទីក្រុងញូវដេលី បានងាកទៅរកអ្នកផ្គត់ផ្គង់ ដែលមានតម្លៃថ្លៃជាងដើម្បីទូទាត់ការរំខានពីមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា មុនពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស ឥណ្ឌាបានពឹងផ្អែកលើក្រុមហ៊ុនផលិតនៅមជ្ឈិមបូព៌ាសម្រាប់ 90%...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តទៀត នៅថ្ងៃសុក្រនេះ ដោយសារតែ ការរំពឹងទុកនៃការផ្គត់ផ្គង់កាន់តែច្រើននឹង វិលត្រឡប់មកទីផ្សារវិញ បន្ទាប់ពីនាវាដឹកប្រេងបានចាប់ផ្តើម ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព បណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ឆៅប្រភេទ Brent បានធ្លាក់ចុះ 54 សេន...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារ ទីតាំងរ៉ាដានៅឆ្នេរសមុទ្រអ៊ីរ៉ង់កនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់ ដោយអ៊ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រហ័រមូស នេះបើយោងតាមយោធាអាមេរិក ដែលនេះជាការកើនឡើងចុងក្រោយបង្អស់ដែលធ្វើឱ្យ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាង ប្រទេសទាំងពីរកាន់តែស្មុគស្មាញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា យោធាអាមេរិកជឿថា យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ទាំងបួនគ្រឿង កំពុងកំណត់គោលដៅចរាចរណ៍ផ្លូវសមុទ្រក្នុងតំបន់។ បញ្ជាការកណ្តាលអាមេរិកបាននិយាយនៅលើ X ថា សហរដ្ឋអាមេរិកបន្ទាប់មកបានវាយប្រហារទីតាំងឃ្លាំមើល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសគុយបា កាលពីថ្ងៃសុក្របានច្រានចោលការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលថាទីក្រុងវ៉ាស៊ីនតោនមិនរារាំង ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះទេ ដោយលើកឡើងពីវិធានការ របស់សហរដ្ឋអាមេរិកដែលដាក់ ទណ្ឌកម្មលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់គុយបា។ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោក Rubio បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនរារាំងការដឹកជញ្ជូន...