តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសអំពីការបន្ថែមពេលវេលានៃការចាត់វិធានការណ៍ដ៏តឹងរឹងទៅលើបណ្តាទីក្រុងជាច្រើន ខណៈដែលជំងឺកូវីដ១៩បានបន្តឆ្លងរាតត្បាតនៅទូទាំងប្រទេស ។ កាលពីថ្ងៃទី០៣ ខែតុលា ក្រុមអាជ្ញាធរអ៊ីរ៉ង់ បានស្នើឲ្យបិទសកម្មភាពអប់រំ និងវប្បធម៌លក្ខណៈទ្រង់ទ្រាយធំ នៅរដ្ឋធានីតេហរ៉ង់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានពលរដ្ឋផ្សេងទៀតចំនួន២១.៩១៥នាក់ នៅអង់គ្លេស បានរកឃើញថា មានលទ្ធផលវិជ្ជមានវីរុសបង្កជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសកើនឡើងដល់១.០១១.៦៦០នាក់ ។ ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអង់គ្លេស បានកើនឡើងពី៣២៦ដល់៤៦.៥៥៥នាក់ ។ តួលេខបានកើត ខណៈដែលលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៩៩៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤៧២.៦៣០នាក់ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង៦២៩នាក់នៅរដ្ឋធានីបាដាដ ចំនួន៣០១នាក់នៅក្រុង Duhok ចំនួន២១៤នាក់នៅក្រុង Erbil និងចំនួន១៧៤នាក់ នៅក្រុង Sulaimaniyah ។ ក្រសួងក៏បានរាយការណ៍មកថា...
ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្ម អស់ជាងកន្លះខែ នៅតំបន់រងគ្រោះ ដោយទឹកជំនន់រួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដកចូលគោលដៅជាបណ្តើរៗ ដើម្បីបានសម្រាកពីការនឿយហត់ ក្នុងរយៈកាលកន្លងមក និងទុកតែកម្លាំងខ្លះប្រចាំការនៅទីបញ្ជាការស្រាល ដើម្បីក្តាប់ស្ថានភាពប៉ុណ្ណោះ។ ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំប្រពន្ធ កូន បងប្អូន កូនក្មួយ ចៅ មករួមជាមួយក្រុមការងារ ក្រុង មន្ទីរបរិស្ថាន ដេីររេីសសំរាម តាមមាត់ឆ្នេរ នាឱកាសបុណ្យអំទូកថ្ងៃទី៣ ។ លោកថា...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹង ប្រធានក្រុមការងារយុវជន លោក ណុប រ័ត្ននិមលនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានរៀបចំពិធីចែកអំណោយ សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រ២០០គ្រួសារ នៅក្នុងបរិវេណវត្តកែវមុន្នី...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងថា ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន ជាមួយវីរុសកូវីដ-១៩ របស់ប្រជាពលរដ្ឋគឺជាការបេីកលំហរដ៏ធំ សម្រាប់ឲ្យវីរុស នេះមានលទ្ធភាពវាយលុកសរីរាង្គ មនុស្សដោយងាយស្រួល។ លោកស្រីបានថ្លែងក្នុងគ្រុបសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះ ជាការបេីកលំហរដ៏ធំសម្រាប់ឲ្យវីរុសកូវីដ-១៩ មានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នក...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យអាកាសធាតុរដ្ឋ ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះថា Goni ជាព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលបានបោកបក់មកលើហ្វីលីពីន នៅក្នុងឆ្នាំនេះ ដែលបង្កឲ្យមានគ្រោះបាក់ដីកើតឡើងនៅ Bicol ដែលជាតំបន់ស្ថិតនៅភាគខាងត្បូង នៃដែនកោះដ៏សំខាន់ Luzon កាលពីព្រឹកថ្ងៃអាទិត្យ ។ រដ្ឋបាលសេវាកម្មភូមិសាស្ត្រ តារាសាស្ត្រ និងភពដែនដីរបស់ប្រទេសហ្វីលីពីន (PAGASA)...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារ ត្រួតពិនិត្យនិងគ្រប់គ្រងនៃជំងឺឆ្លង របស់ទ្វីបអាហ្វ្រិក CDC បានបញ្ជាក់ថាបណ្តាប្រទេសអាហ្វ្រិករបស់ខ្លួនបានធ្វើតេស្ត កូវីដ១៩ ទៅលើមនុស្សប្រមាណជាជាង ១៧ លាននាក់មកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ CDC បាននិយាយថា ការធ្វើតេស្តជាង ១៧ លាននាក់ដើម្បីស្វែងរកកូវីដ១៩ ត្រូវបានធ្វើឡើងដោយជាលទ្ធផលខ្លួនបានរកឃើញថាក្នុងចំណោមនោះមានអត្រាវិជ្ជមាន កូវីដ១៩ទៅដល់ទៅ ៩.៥ ភាគរយ។ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺ...
ភ្នំពេញ៖ ព្រះរាជពិធីសម្រក់ទៀនព្យាករណ៍ដំណើរទឹកភ្លៀង បានបង្ហាញលទ្ធផលឱ្យដឹងថា កម្ពុជានឹងមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ នាឆ្នំាក្រោយនេះ សម្រាប់កសិករប្រកបការងារបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារ, ផ្គត់ផ្គង់សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ព្រះបរមរាជវាំងបានរៀបចំ ព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៏អំពីដំណើរទឹកភ្លៀង ដែលបានប្រារព្ធធ្វើ ឡើង កាលពីរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១...