ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង១,៨ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីចំនួន១៨.៨៦២នាក់ដែលឆ្លងជំងឺកូវីដ១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥.៦៣១.១៨១នាក់ ។

ក្នុងអំឡុងពេលដូចគ្នា មានអ្នកស្លាប់បន្ថែមទៀតចំនួន២៧៩នាក់ដោយសារជំងឺត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៦២.០១៥នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសុខាភិបាលបានរាយការណ៍ថា ទិន្នន័យចុងក្រោយបំផុត ដែលមិនបានបញ្ចប់ ដោយសារតែបញ្ហាបច្ចេកទេស ហើយរដ្ឋសៅប៉ូឡូ (ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត) ហើយរដ្ឋ Santa Catarina, Amazonas, Tocantins និង Amapa ដែលមិនទាន់បានកែសម្រួលទិន្នន័យកាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top