បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យថា លោក Abu Bakr al-Baghdadi ជាមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីភាគនិរតី។ នៅក្នុងសន្និសីទព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បានមានប្រសាសន៍ថា មេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយមនោះ បានភៀសខ្លួនគេចពីបុគ្គលិក យោធាសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា មិនមានភាពវិវត្តរីកចម្រើនទៅមុខក្នុងចំណងមិត្តភាព កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហើយអរិភាពដែលអាច នឹងនាំទៅរកការបាញ់គ្នា នៅតែបន្តទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថិតក្រោមឈ្មោះប្រធាននៃគណៈកម្មាធិការសន្តិភាពកូរ៉េ-អាស៊ីប៉ាស៊ីហ្វិក លោក គីម យ៉ុងឈុលទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បាននិយាយថា វានឹងជាកំហុសឆ្គងសម្រាប់ សហរដ្ឋអាមេរិក ដែលព្រងើយកន្តើយចំពោះកាលផុតកំណត់នោចុងឆ្នាំ ស្តីពីចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ លោក គីម ជុងអ៊ុន បានកំណត់ពេលផុតកំណត់ចុងឆ្នាំ សម្រាប់កិច្ចពិភាក្សាលុបបំបាត់អាវុធនុយក្លេអ៊ែ ជាមួយទីក្រុងវ៉ាស៊ីនតោន៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី និងលោកស្រី បានអញ្ជើញមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែតុលាឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ តុលាបានឲ្យដឹងថា ការអញ្ជេីញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រី នៅកម្ពុជានាពេលនេះ គឺតបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ព្រះ...
ភ្នំពេញ៖ ក្រោយការបាត់ខ្លួនសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការតាមស្វែងរក នារីជនជាតិអង់គ្លេស បាត់ខ្លួននៅកោះរ៉ុងសន្លឹម ក្រុងកោះរុង ក្រោមការដឹកនាំបញ្ជា ផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ។ នេះបើយោងតាមរបស់រដ្ឋបាលខេត្ត។ ចំពោះមុខលោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងការបំពេញ បេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកភេសជ្ជៈដែលទទួលបាន...
ប៉េកាំង៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានបរទេសបានចុះផ្សាយថា កិច្ចព្រមព្រៀង រវាងខេត្ត និងសហគ្រាសចិនឈ្មោះថា China Sam Enterprise Group បានប្រកាស ជាសាធារណៈភ្លាមៗបន្ទាប់ពីប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិក បានប្តូរចំណងការទូត ពីកោះតៃវ៉ាន់ទៅក្រុងប៉េកាំង ហើយករណីនេះត្រូវបានគេអះអាងថា ផ្តល់សិទ្ធិដល់ ក្រុមហ៊ុន សហគ្រាសចិនខាងលើក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះជាច្រើន ។ រដ្ឋាភិបាលកោះ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានគម្រាមធ្វើការបោសសម្អាត ក្រុមភេរវករ ចេញពីតំបន់ព្រំដែន របស់ខ្លួនជាប់នឹងប្រទេសស៊ីរី ភាគឦសានតែម្នាក់ឯង ប្រសិនបើប្រទេសរុស្ស៊ីបរាជ័យ មិនអនុវត្តតាមកិច្ចព្រមព្រៀងថ្មីៗនេះនោះទេ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅថ្ងៃអង្គារសប្ដាហ៍នេះ...
ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានដឹកនាំបុគ្គលិកដាំកូនឈើនៅ វត្តរការកណ្តាល នៃខេត្តក្រចេះ ដើម្បីអបអរសាទរក្នុង “ទិវាសត្វផ្សោតទន្លេមេគង្គ”។ កម្មវិធីដាំកូនឈើនេះ មានការចូលរួមពីគណៈគ្រប់គ្រងនិងបុគ្គលិកហត្ថាកសិករ រួមជាមួយមន្ទីរទេសចរណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងតំបន់ដែលមានគ្នាសរុបប្រមាណ ១០០នាក់។ ថ្លែងនៅក្នុងឳកាសនោះ លោក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា កុំឲ្យមនុស្សមួយក្តាប់តូច បំផ្លាញសេចក្តីសុខប្រជាជន ជាង១៦លាននាក់។ ក្នុងពិធីបិទវគ្គបំប៉នថ្នាក់ បញ្ជាការសេនាធិការ កាំភ្លើងធំជំនាន់ទី១ និងថ្នាក់មេបញ្ជាការ កងអនុសេនាតូច និងធំ កាំភ្លើងធំ កងទ័ពជើងគោក ខេត្តកំពង់ឆ្នាំង, ថ្ងៃអាទិត្យ ទី២៧ តុលា ២០១៩ ...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២៧ ខែតុលានេះបានឲ្យ ដឹងថារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Andriy Zagorodniuk កាលពីថ្ងៃសុក្របាន ស្នើពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងហៅ កាត់ថា ណាតូ តាមរយៈការផ្លាស់ប្តូរ នៅក្នុងវិស័យជាក់ស្តែងបន្ថែមទៀត។ មន្ត្រីជាន់ខ្ពស់រូបនោះ ក៏បានសង្កត់ធ្ងន់ផងដែរ ថាដំណើរទស្សនកិច្ចបរទេស លើកដំបូង របស់លោកក្នុងនាមជាប្រមុខ...