ព័ត៌មានអន្តរជាតិ

វៀតណាម ត្រៀមជម្លៀសប្រជាជន កន្លះលាននាក់ មុនពេលព្យុះ ណុល មកដល់

បរទេស៖ ជាមួយនឹងព្យុះឈ្មោះ ណុល ដែលនឹងធ្វើឱ្យមានការបាក់ដីនៅតាមខេត្តភាគកណ្តាលនារសៀលថ្ងៃសុក្រខាងមុខ អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀសប្រជាជនចំនួនកន្លះលាននាក់ទៅទីសុវត្ថិភាព។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ភ្នែកព្យុះត្រូពិកលាតសន្ធឹងប្រហែល ៦៨០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍នៃប្រជុំកោះ Hoang Sa (Paracel) របស់វៀតណាម នៅឯឆ្នេរសមុទ្រភាគកណ្តាល ដោយមានខ្យល់បក់ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅថ្ងៃពុធព្យុះ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅទិសពាយព្យក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោងនិងកាន់តែខ្លាំងក្លាថែមទៀត។

គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ព្យុះនឹងស្ថិតនៅចំងាយប្រហែល ៣០០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍នៃប្រជុំកោះ Hoang Sa (Paracel) របស់ប្រទេសវៀតណាមដែលមានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រ / ម៉ោង។

បើតាមលោក Mai Van Khiem  ប្រធាននាយកមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ និងឧតុនិយម បាននិយាយថា ព្យុះត្រូវបានព្យាករណ៍ថានឹងធ្វើឱ្យមានការបាក់ដីនៅរសៀលថ្ងៃសុក្រនៅខេត្តកណ្តា ចាប់ពីខេត្ត Quang Binh រហូតដល់ Da Nang ដែលជាកន្លែងមានកន្លែងទេសចរណ៍ពេញនិយម រួមមានរូងភ្នំ សុនដុង ហយអាន និង ហួរ  យោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលបានអោយដឹងថា ព្យុះនឹងបោកបក់ក្នុងល្បឿនខ្យល់អតិបរមា ១៣៥ គីទ្បូម៉ែត្រក្នុងមួយម៉ោង៕

ប្រែសម្រួលៈ ណៃ តុលា

To Top