បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា លំហូចូលអ្នកជម្ងឺឆ្លងវីរុសកូរ៉ូណាដ៏ច្រើនលើសលុប កំពុងតែចាប់ផ្តើមធ្វើឲ្យកកស្ទះនៅមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ ស្របពេលដែលចំនួនអ្នកស្លាប់ក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់ចំនួនជាង១០០នាក់។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានា បានរាយការណ៍ថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ផ្សាយបន្តផ្ទាល់លើទូរទស្សន៍រដ្ឋថា “ស្ថានភាពទាំងនៅក្នុងទីក្រុងមូស្គូ និងទីក្រុង St. Petersburg តែភាគច្រើនគឺក្នុងទីក្រុងមូស្គូ មានភាពតានតឹងខ្លាំងឡើង ដោយសារតែចំនួនអ្នកជម្ងឺ...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសស្វីស តាមសេចក្តីរាយការណ៍ បានិយាយប្រាប់នៅពេលថ្មីៗនេះថា ចំនួនអ្នកស្លាប់សរុបបណ្ដាលមកពីវីរុសកូរ៉ូណា នៅក្នុងប្រទេសស្វីស បានកើនឡើងដល់ចំនួន៨៣១នាក់ គឺកើនពីចំនួន៨០៥នាក់ នៅថ្ងៃសុក្រ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាននិយាយប្រាប់ថា ចំណែកចំនួនអ្នកតេស្តឃើញឆ្លងមេរោគកូវីដ១៩ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានកើនពីចំនួន២៤.៣០៨នាក់...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានធ្វើការជំរុញប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ ឲ្យគោរពតាមពិធីការសុខភាព ដើម្បីការពារខ្លួនឲ្យគេចផុតពីវីរុសកំណាចថ្មី គឺមេរោគកូរ៉ូណា ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចមានហានិភ័យទាបនានា នៅតែបន្តក្នុងតំបន់ភាគច្រើនរបស់ប្រទេស នាថ្ងៃសៅរ៍នេះ។ ពាណិជ្ជកម្មដែលគេហៅថាមានហានិភ័យទាប នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍នេះ លើកលែងតែនៅក្នុងទីក្រុងតេអេរ៉ង់ ជាទីដែលពាណិជ្ជកម្មប្រភេទនោះ នឹងចាប់ផ្តើមសារជាថ្មី ចាប់ពីថ្ងៃទី១៨ ខែមេសា។...
កំពង់ចាម ៖ តំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភអង្ករម្លិះប្រាំងចំនួន ១០ តោន ដល់គណៈ កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគ Covid-19 ។...
BBC៖ ក្រសួងយុត្តិធម៌អង់គ្លេសបានឱ្យដឹងថា អ្នកទោសរហូតដល់ទៅ ៤.០០០ នាក់ នៅចក្រភពអង់គ្លេស និងប្រទេសវែល នឹងត្រូវបានដោះលែង នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បី គ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ យ៉ាងណាក៏ដោយ បើតាម សមាគមន៍មន្ត្រីពន្ធនាគារ (POA) បាននិយាយថា បុគ្គលិកពីរនាក់នៅពន្ធនាគារ Pentonville នៅភាគខាងជើងទីក្រុងឡុងដ៍ បានស្លាប់បន្ទាប់ពីបានបង្ហាញរោគសញ្ញានៃវីរុសនេះ។ POA បាននិយាយថា អ្នកទាំងពីរត្រូវបានគិតថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា បារាំង មានអ្នកស្លាប់ដោយសារជំងឺ COVID-19 កើនឡើងដល់៧.៥៦០នាក់ ។ លោក Jerome Salomon អគ្គនាយកសុខាភិបាល បានថ្លែងថា ចំនួននៃពលរដ្ឋ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៧.៥៦០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ហើយតួលេខប្រចាំថ្ងៃបានកើនឡើង១៦,២ភាគរយ...
ញូយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បច្ចុប្បន្នបានផ្តល់អនុសាសន៍ ដើម្បីឱ្យជនជាតិអាមេរិកពាក់ម៉ាសធ្វើអំពីក្រណាត់ ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា « CDC កំពុងណែនាំឱ្យប្រើម៉ាសក្រណាត់មិនមែនវេជ្ជសាស្ត្រ...
ម៉ានីល៖ ភាពខ្វះខាតនៃឧបករណ៍សុវត្ថិភាព ដែលចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ កំពុងជំរុញឱ្យមានភាពតានតឹង រវាងសម្ព័ន្ធមិត្តជាមួយគ្នា ជាយូរមកហើយនោះ ដោយមន្ត្រីក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់អាមេរិកាំង ដែលមិនបញ្ចេញឈ្មោះថា បានប្រើមធ្យោបាយមិនយុត្តិធម៌ ដើម្បីទទួលបានម៉ាសការពារ។ យោងតាមសារព័ត៌មាន Blommberg ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងមហាផ្ទៃក្រុងប៊ែកឡាំង អាល្លឺម៉ង់ បានស្តីបន្ទោសសហរដ្ឋអាមេរិក...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមជជែកតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ ស្តីពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។ មេដឹកនាំកំពូលទាំងពីរត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួត ដែលត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំមុន។ ការសន្ទនាតាមទូរស័ព្ទបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានស្នើពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះអស់រយៈពេលមួយឆ្នាំដោយសារជំងឺកូរ៉ូណានេះ ដោយលោកលេីកឡេីងថាការផ្លាស់ប្តូរនេះនឹងប្រសើរជាងការមើលឃើញ“ កីឡដ្ឋានដែលគ្មានមនុស្សនៅគ្រប់ទីកន្លែង” ៕...