ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ និងបារាំង ចោទអាមេរិកថា ប្រើមធ្យោបាយ ស្មោគគ្រោក ដណ្តើមយកម៉ាសការពារ

ម៉ានីល៖ ភាពខ្វះខាតនៃឧបករណ៍សុវត្ថិភាព ដែលចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ កំពុងជំរុញឱ្យមានភាពតានតឹង រវាងសម្ព័ន្ធមិត្តជាមួយគ្នា ជាយូរមកហើយនោះ ដោយមន្ត្រីក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់អាមេរិកាំង ដែលមិនបញ្ចេញឈ្មោះថា បានប្រើមធ្យោបាយមិនយុត្តិធម៌ ដើម្បីទទួលបានម៉ាសការពារ។

យោងតាមសារព័ត៌មាន Blommberg ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងមហាផ្ទៃក្រុងប៊ែកឡាំង អាល្លឺម៉ង់ បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការរឹបអូសរបាំងចំនួន ២០០,០០០ សន្លឹក ដែលបានបញ្ជាទិញពីអ្នកផលិតសហរដ្ឋអាមេរិក នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ ទីក្រុងបាងកក ប្រទេសថៃ។ ចំណែកមន្ត្រីបារាំង ក៏បានចោទប្រកាន់ ជនជាតិអាមេរិកដែលមិនស្គាល់ អត្តសញ្ញាណថាបានចំណាយលុយទិញ យកម៉ាសការពារនៅក្នុងប្រទេសចិន ដែលគេបានបម្រុងទុករួចស្រាប់ទៅហើយសម្រាប់បារាំង។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉ារីស បាននិយាយថា ការលើកឡើងណាមួយដែលថារដ្ឋាភិបាល សហព័ន្ធចូលរួមក្នុងការអនុវត្តបែបនេះគឺ“ មិនពិតទាល់តែសោះ” ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះការចោទប្រកាន់ពីសេតវិមានឬក្រសួង ការបរទេសអាមេរិកនោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Andreas Geisel បាននិយាយថា “យើងគិតថានេះជាសកម្មភាព ចោរសមុទ្រតាមបែបទំនើប។ អ្នកមិនអាចធ្វើសកម្មភាពបែបនេះ បានទេក្នុងចំណោមដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក។ វិធីសាស្ត្រលោកខាងលិច បែបព្រៃបែបនេះមិនអាចគ្របដណ្តប់បានទេ សូម្បីតែក្នុងពេលមានវិបត្តិ ពិភពលោកក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top