ព័ត៌មានអន្តរជាតិ

សាស្រ្តាសកលវិទ្យាល័យ Iowa៖ អ្នកគ្មានរោគសញ្ញា មិនត្រូវបានរាប់បញ្ចូល ក្នុងករណីឆ្លងមេរោគ កូវីដ ១៩ នៅអាមេរិកទេ ខណៈអ្នកឆ្លងមាន ២២៧.០០០នាក់

ញូយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បច្ចុប្បន្នបានផ្តល់អនុសាសន៍ ដើម្បីឱ្យជនជាតិអាមេរិកពាក់ម៉ាសធ្វើអំពីក្រណាត់ ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា « CDC កំពុងណែនាំឱ្យប្រើម៉ាសក្រណាត់មិនមែនវេជ្ជសាស្ត្រ សម្រាប់ជាវិធានការសុខភាពស្ម័គ្រចិត្ត។ លោកថា វាជាការស្ម័គ្រចិត្ត។ ពួកគេបានស្នើសុំក្នុងរយៈពេលនេះ»។

យោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ  Johns Hopkins បានបង្ហាញថា ករណីឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺមានជាង ២៧៧.០០០ករណី និងមានមនុស្សលើសពី ៧.១០០ នាក់ បានស្លាប់។

លោក Stanley Perlman សាស្ត្រាចារ្យផ្នែកអតិសុខុម ជីវសាស្រ្ត និងប្រព័ន្ធភាពស៊ាំ នៃសាកលវិទ្យាល័យនៃរដ្ឋ Iowa បានប្រាប់ស៊ីនហួថា ករណីគ្មានរោគសញ្ញាមិនត្រូវបានរាប់បញ្ចូលក្នុងករណីឆ្លងមេរោគ កូវីដ ១៩ នៅសហរដ្ឋអាមេរិកទេ ពីព្រោះពួកគេមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ នេះក៏ធ្វើឱ្យយុទ្ធសាស្រ្តកាត់បន្ថយការឆ្លង គឺកាន់តែពិបាក។

លោកបានមានប្រសាសន៍ថា « ទោះយ៉ាងណានៅពេលនេះយើងមិនទាន់ដឹងថា តើអ្នកដែលគ្មានរោគសញ្ញាទាំងនោះ ចម្លងវីរុសក្នុងកម្រិតធំឬអត់ នោះទេ។ ការធ្វើតេស្តិ៍នៃការរីករាលដាលគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top