បរទេស៖ យ៉ាងហោចណាស់ទាហានរុស្ស៊ី ៩ ៣១១នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពី ៩ ខែមុន, នេះបើយោងតាមការស៊ើបអង្កេតឯករាជ្យដែលធ្វើឡើងរួមគ្នាដោយ BBC Russian Service និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី MediaZona ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនកំណត់ប្រទេសអ៊ុយក្រែនជា “រដ្ឋភេរវករ” ទោះបីជាមានការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិដោយ “ឃោឃៅ” ក៏ដោយ។ លោកបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលគោលលទ្ធិណាមួយដែលបង្ហាញថា ប្រជាជាតិមួយអាចត្រូវបានប្រកាសថាជា “ភេរវករ” ហើយមិនឃើញហេតុផលដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយ “មានកំហុស” ដែលត្រូវបានប្រើប្រាស់ដោយលោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រជាជនប្រមាណ៩,៤លាននាក់ កើនឡើង៥០ម៉ឺននាក់ នឹងត្រូវការជំនួយ និងការការពារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅក្នុងឆ្នាំក្រោយ ។ ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា អំពើហឹង្សាជាសកល ជម្លោះ ឧបសគ្គក្នុងការចូលដំណើរការ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ បញ្ហាប្រឈមសុខភាពសាធារណៈ...
ភ្នំពេញ៖ ជាមួយនឹងការសាទរ ចំពោះទំនាក់ទំនងល្អ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលកំពុងមាន និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា លោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសថា នឹងបន្តជួយដល់កម្ពុជា បន្ថែមទៀត។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ ការប្រកាសនេះ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា-វៀតណា គួរគប្បីខិតខំបន្ថែមទៀត ទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីយន្តការកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ ដេីម្បីទប់ស្កាត់ការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងពីខាងក្រៅ និងទប់ស្កាត់ឧបាយកលរបស់ពួកអមិត្ត ដែលប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ។ នាឱកាសទទួលជួបលោក វឿង ឌិញហ្វេ (VUONG...
បាងកក៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មិនកំណត់គោលដៅភាគីទី៣ ហើយក៏មិនមានចេតនាណាមួយ ក្នុងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ នៅពេលដែលខ្លួនបង្កើតទំនាក់ទំនង មិត្តភាពជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកឡើយ។ ប្រទេសចិន និងប៉ាពួញូហ្គីណេ (PNG) ក្នុងនាមជាមិត្តល្អ ដៃគូល្អ និងបងប្អូនល្អ បានធ្វើជាគំរូដ៏ល្អនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ...
បរទេស៖ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ របស់គណកម្មការសហភាពអឺរ៉ុបលោក Thierry Breton កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងថា នៅក្នុងអំឡុងពេលនៃការវិវត្តផ្លាស់ប្តូរការប្រើប្រាស់ រថយន្តអគ្គិសនី នៅទូទាំងប្លុកនោះអឺរ៉ុប នឹងអាចបាត់បង់ការងារ សរុបដល់ទៅជាង៦០ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងដែរថា វាគឺជាផែនការដែលត្រូវតែសម្រេចឲ្យបានរបស់ប្លុកអឺរ៉ុប ដោយធ្វើយ៉ាងណាឲ្យការកាត់បន្ថយការប្រើប្រាស់ កាបូននឹងធ្វើទៅបាន១០០ភាគរយនៅត្រឹមឆ្នាំ២០៣៥ដូចនេះការហាមប្រាមលក់ រថយន្តដោយថាមពលឥន្ធនៈ និងការជម្រុញការលក់រថយន្តអគ្គិសនី គឺជារឿងចាំបាច់បំផុត។ លោកបានបញ្ជាក់បែបនេះថា៖ វិស័យរថយន្តនៅក្នុងទ្វីបអឺរ៉ុប បានផ្តល់ការងារដល់មនុស្ស ប្រមាណជា១២,៧លាននាក់ដែលត្រូវជា៦,៦ភាគរយនៃកិច្ចការងារទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាកូរ៉េខាងត្បូង បានធ្វើការហោះហើរយន្តហោះចម្បាំងរបស់ខ្លួន ដល់ទៅ៨០គ្រឿងដែល ក្នុងនោះក៏មានទាំងយន្តហោះចម្បាំងប្រភេទ F-35 ជាច្រើនគ្រឿងផង បន្ទាប់ពីបានពិនិត្យឃើញថាកូរ៉េខាងជើង បានធ្វើការហោះហើរយន្តហោះចម្បាំង ដល់១៨០គ្រឿងនៅលើទឹកដី ដែលជាអ្វីកូរ៉េខាងត្បូង ជឿជាក់ថាជាការបង្ហាញកម្លាំងរបស់កូរ៉េខាងជើង។ ការចល័តយន្តហោះចម្បាំង ដ៏ច្រើនបែបនេះត្រូវបានគេមើលឃើញធ្វើឡើង នៅបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់តេស្តសាកល្បងមីស៊ីល ប្រភេទឆ្លងទ្វីបដល់ទៅ៣០គ្រាប់ ត្រឹមតែរយៈពេល២ថ្ងៃចុងក្រោយនេះ ព្រមជាមួយនឹងមីស៊ីលឆ្លងទ្វីបចំងាយឆ្ងាយមួយផងដែរ ដែលកូរ៉េខាងជើង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងខណ្ឌអ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែខែតុលា ឆ្នាំ២០២២។ យោងតាមសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញេីជូនប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី៣០ តុលា នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០...