បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់លោកប្រធានាធិបតី Sauli Niinisto កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិភាក្សាបានផ្តោតលើការជំរុញចូលរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពណាតូ...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នារដ្ឋធានីវ៉ាស៊ីនតោន ភាគីទាំងពីរ (អាស៊ាន-សហរដ្ឋអាមេរិក) បានប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានទទូចឱ្យមានការបន្តកិច្ចសន្ទនានយោបាយ ទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្ដរាយ និងស្ដារសន្តិភាពឡើងវិញ ជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា សម្ដេចតេជោ...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាប្រឆាំងនឹងលទ្ធភាពនៃការចូលជាសមាជិក របស់ប្រទេសស៊ុយអែត និង ប្រទេសហ្វាំងឡង់ ទៅក្នុងអង្គការណាតូ ពីព្រោះលោកជឿថាប្រទេសទាំងពីរកំពុងផ្តល់ជម្រកដល់ “ភេរវករ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈពាក្យ ‘ភេរវករ’ មេដឹកនាំតួកគីរូបនេះមានន័យទៅលើថា...
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវបានកាត់ផ្តាច់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លុះត្រាតែសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយថ្មីចំនួនជិត 40 ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលទីក្រុងគៀវ កម្ចាត់ការវាយលុករបស់រុស្ស៊ីនៅក្នុងអតីតសាធារណរដ្ឋសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ថ្ងៃទី 19...
ភ្នំពេញៈ ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន ៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ លោក សូមអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់ដោយរាជរដ្ឋាភិបាលជូនគ្រួសារយោធិន អតីតយុទ្ធជន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានថ្លែងថា ឆ្នាំ២០២០-២០២១ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក បណ្តាលមកពីជំងឺកូវីដ-១៩។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែឧសភា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះបានដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តកំពង់ចាមប្រារព្ធពិធី ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម...
ភ្នំពេញ:លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការប្រកាសថ្កោលទោសនូវទង្វើដ៏ថោកទាបរបស់ បុគ្គល អ៊ុក ទូច ដែលបានប្រមាថមកលើ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងពេលដែល សម្តេចអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក និង ជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោកកង សូសាទី បានសង្កត់ធ្ងន់ថា...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តនៅក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពព្យាយាមដណ្តើមការកាន់កាប់តំបន់នេះឡើងវិញពីជនជាតិរុស្ស៊ី ។ នេះកើតឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានអះអាងកាលពីថ្ងៃសៅរ៍ថា ពួកគេបានដណ្តើមយកភូមិចំនួន៥នៅភាគខាងជើង និងភាគខាងកើតនៃទីក្រុងធំទី២ររបស់ប្រទេសនេះ ។ អ្នកវិភាគបានលើកឡើងថា ប្រតិបត្តិការអ៊ុយក្រែនកំពុងអភិវឌ្ឍទៅជាការវាយលុកដ៏ជោគជ័យ ។ សូមបញ្ជាក់ថា ក្រុង...