បរទេស៖ ប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថា បានចាប់ផ្តើមធ្វើការនាំចេញប្រេង ទៅកាន់ប្រទេសប៉ាគីស្ថាន និងព្រមទាំងបានយល់ព្រមក្នុងការទទួលរូបិយវត្ថុ របស់ចិន ជំនួសឲ្យរូបិយវត្ថុលុយដុល្លារផង ប៉ុន្តែបញ្ជាក់ថាប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គឺមិនទទួលបានការបញ្ចុះតម្លៃពិសេសណាមួយឡើយ។ ទោះបីជាយ៉ាងណា ក្តីកាលពីចុងសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសថាប្រេងដែលមានតម្លៃពិសេសជាលើកដំបូងពីប្រទេសរុស្សី បានដឹកជញ្ជូនមកដល់ផែនសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ស្ថិតនៅភាគខាងត្បួងប្រទេសគឺនៅទីក្រុង Karachi ហើយក៏នឹងត្រៀមផ្ទេរចេញទៅកាន់ទីកន្លែងស្តុកប្រេង របស់ប្រទេសផងដែរ។ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ កំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ យោងតាមហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០...
បរទេស៖ ប្រទេសចិនកំពុងប្រើប្រាស់ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយគណៈប្រតិភូសម្ព័ន្ធអារ៉ាប់ទៅកាន់ ស៊ីនជាំង ដើម្បីរំលេចនូវអ្វីដែលចិន និយាយថាជាការគាំទ្រគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ការសរសើរដែលទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាបានទទួលពីអ្នកការទូត និងមន្ត្រីដែលបានចូលរួមក្នុងដំណើរនេះ គឺគ្មានអ្វីក្រៅពី “ការឃោសនារបស់ចិន” និងការប៉ុនប៉ងដើម្បីលាងជម្រះការរំលោភសិទ្ធិមនុស្សនៅទីនោះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រព្រឹត្តរបស់ចិនលើជនជាតិ អ៊ុយហ្គ័រ (Uyghur)...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ យោធានីហ្សេរីយ៉ាបានឲ្យដឹងថា យ៉ាងហោចណាស់ជនសង្ស័យដែលជាភេរវករចំនួន៦នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងកាលពីពេលថ្មីៗនេះ ប៉ះជាមួយយោធានៅក្នុងរដ្ឋ Kaduna ស្ថិតនៅភាគខាងជើងនៃប្រទេសនេះ ។ លោក Musa Danmadami អ្នកនាំពាក្យយោធានីហ្សេរីយ៉ា ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដែលជាកម្មសិទ្ធិ របស់ជនសង្ស័យក៏ត្រូវបានរកឃើញផងដែរ នៅក្នុងអំឡុង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ និងប្រទេសស៊ីរី បានធ្វើការលើកឡើងអំពីការប្តេជ្ញាចិត្តរៀងខ្លួន នៅក្រោយជំនួបនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរី កាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងជំនួបតាមទូរស័ព្ទរវាង លោករដ្ឋមន្ត្រីការបរទេសទាំងពីរក៏មានការផ្លាស់ប្តូរគ្នានូវទស្សនការទាមទារមួយចំនួន ដែលត្រៀមនឹងធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងត្រូវអនុវត្តរួមគ្នា។ រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើការរាយការណ៍នូវដំណើរការជោគជ័យក្នុងរយៈពេលចុងក្រោយរបស់ខ្លួន ចំពោះការបង្កើតទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសអារ៉ាប់ និងក៏ដូចជាកិច្ចប្រជុំកំពូលដែលមេដឹកនាំស៊ីរី បានចូលរួមក្រោយអវត្តមានអស់រយៈពេល១២ឆ្នាំ រួចមកហើយនោះផង។ គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សមាគមអ្នកជំនួញគ្រាប់ធញ្ញជាតិមីយ៉ាន់ម៉ា ហៅកាត់ថា (MPBMSMA) បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្វើការនាំចេញពោតជិត ១,៧លានតោនក្នុងរយៈពេល៩ខែ គឺនៅចន្លោះខែកញ្ញាឆ្នាំមុន និងខែឧសភាក្នុងឆ្នាំនេះ ។ រដូវកាលនៃការប្រមូលផលពោតឆ្នាំ២០២២ របស់ប្រទេសនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញាឆ្នាំមុន ។ ក្នុងរយៈពេល៩ខែ ប្រទេសមីយ៉ាន់ម៉ាបាននាំចេញ ពោតជាង១លានតោនតាមច្រកសមុទ្រ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវ របស់មេដឹកប្រឆាំងនៅក្រៅប្រទេស ឱ្យសកម្មជនរបស់ខ្លួន ដេកផ្ទះកុំឱ្យចេញទៅបោះឆ្នោត ជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ«ដេកផ្ទះឈ្នះឯង»។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានលើកសរសើរសភាអាមេរិក សម្រាប់ការអនុម័តច្បាប់នៅនាទីចុងក្រោយរបស់ខ្លួន ដើម្បីបង្កើនដែនកំណត់នៃការខ្ចីប្រាក់របស់រដ្ឋាភិបាល ដោយពណ៌នាថាវាជា “វិបត្តិដែលត្រូវបានលុបចោល” នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រទេសជាតិពីការិយាល័យ Oval ។ លោក បៃដិន បានលើកឡើងថា លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃសៅរ៍ ដោយចង្អុលបង្ហាញថា “ការឆ្លងកាត់កិច្ចព្រមព្រៀងថវិកានេះ គឺមានសារៈសំខាន់។ ប្រាក់បំណុលមិនអាចខ្ពស់ជាងនេះទេ” ។ សុន្ទរកថាផ្លូវការបំផុតរបស់លោកក្នុងនាមជាប្រធានាធិបតី...
ញូវយ៉ក៖ ស្ថាប័ន Brookings របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា “De-risking, not de-coupling” ដែលជាគោលការណ៍នៃវិធីសាស្រ្តសេដ្ឋកិច្ច ចំពោះប្រទេសចិន ដែលបានព្រមព្រៀងគ្នានាពេលថ្មីៗនេះ ដោយក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) អាចនាំឱ្យមានភាពមិនច្បាស់លាស់ដ៏ធំ។ អត្ថបទដែលនិពន្ធដោយលោក Paul Gewirtz បានឲ្យដឹងថា “ការផ្តាច់ចំណង” សេដ្ឋកិច្ចរបស់ប្រទេសធំណាមួយពីប្រទេសចិន គឺតែងតែមិនអាចទៅរួច ហើយស្តាប់ទៅដូចជារ៉ាឌីកាល់យ៉ាងធ្ងន់ធ្ងរ...