បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានស្នើឱ្យពិន័យជាប្រាក់ពី ៣លានដុង ទៅ៧ លានដុង (១២៩-៣០១ ដុល្លារអាមេរិក) ចំពោះអ្នកពាក់របាំងមុខដែលបោះចោលគ្មានសណ្តាប់ធ្នាប់ ដែលការបោះចោលពាសវាលពាសកាលនេះ បាននាំឱ្យអ្នកដទៃទៀតប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ស្របពេលដែលរដ្ឋាភិបាលវៀតណាមនិងទីភ្នាក់ងារអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា...
បរទេស៖ របាយការណ៍ជាច្រើនបានលេចចេញ នៅព្រឹកថ្ងៃអាទិត្យដោយអះអាងថា តំបន់បៃតងដែលគេហៅថា តំបន់កណ្តាលនៃរដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់ ដែលជាកន្លែងស្ថានទូតអាមេរិកស្ថិតនៅ ត្រូវបានវាយប្រហារដោយការបាញ់ផ្លោង។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ អាមេរិកប្រកាសពីការបន្តប្រតិបត្តិការរួមគ្នារវាងក្រុមចម្រុះដឹកនាំ ដោយអាមេរិកនិងកម្លាំងសន្តិសុខអ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គឺសំឡេងសារ៉ែនរោទ៍បានលាន់លឺនៅក្នុងទីក្រុងបាកដាដ មុនពេលការវាយប្រហារ។ គេនៅមិនទាន់ដឹងថា មានគ្រាប់ផ្លោងចំនួនប៉ុន្មានគ្រាប់ដែលបានធ្លាក់ នៅក្នុងតំបន់បៃតងនោះទេ...
បរទេស៖ ប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយបញ្ឆិតបញ្ឆៀង ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសចិន និងប្រទេសរុស្ស៊ី ថាបង្កឲ្យមានភាពមិនទុកចិត្តគ្នា និងអសន្តិសុខជាសាកល តាមរយៈការប្រកួតប្រជែងអំណាចគ្នា ដែលអាចគម្រាមកំហែងដល់ការប្រកួតប្រជែង អាវុធនុយក្លេអ៊ែថ្មី។ នៅក្នុងបើកសុន្ទរកថានៅសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុង Munich ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier...
ប្រែសម្រួល៖ប៉ាង កុង បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ប្រាក់១ពាន់លានដុល្លារអាមេរិក នៅក្នុងដំណើរគាំទ្ររបស់អាមេរិក ដើម្បីជួយអឺរ៉ុបឲ្យគេចផុតពីការពឹងផ្អែក លើថាមពលពីរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក បានធ្វើការប្រកាសយ៉ាងដូច្នេះ...
ប្រែសម្រួល៖ របាយការណ៍តួរលេខ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា ប្រជាជនស៊ីរីជាង៨៣០.០០០នាក់ បានបង្ខំចិត្តរត់ភៀសខ្លួន ចេញពីតំបន់ភាគពាយព្យនៃប្រទេស គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា ជនភៀសខ្លួន បានកើនឡើងដល់ចំនួន៨៣០.០០០នាក់...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាពជាប់គាំងរវាងប្រទេសតួកគីនិងរុស្ស៊ី ជុំវិញការកើនឡើងនៃប្រតិបត្តិការវាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយដល់ ផែនការទួកគីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរុស្ស៊ីនោះទេ។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក បាននិយាយប្រាប់ដោយខឹងសម្បារ ឲ្យរុស្ស៊ីដកថយដើម្បីទុកឲ្យតួកគីធ្វើការសងសឹក ក្រោយពីកងទ័ពតួកគីជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រទេសទាំងពីរនេះ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពីបទរំលោភកិច្ចព្រមព្រៀងគ្នា ដែលមានគោលបំណងទប់ស្កាត់ជម្លោះ។ យោងតាមសេចក្តីរាយការណ៍ មន្ត្រីអាមេរិករូបនោះ ...
បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល យោងតាមប្រភពសារព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតចំនួនពីរគ្រាប់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង។ នៅពេលភ្លាមៗនេះ នៅមុនទាន់មានសេចក្តីរាយការណ៍ ស្តីពីជនរងគ្រោះ ឬក៏ការខូចខាត នៅក្នុងហេតុការណ៍វាយប្រហារ ដែលបានធ្វើឡើងក្រោយពីរបីថ្ងៃបន្ទាប់ពីមានភាពស្ងប់ស្ងាត់ ប៉ុន្តែជាសរុប នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការវាយប្រហារគ្នាឆ្លងព្រំដែន មានការកើនឡើង។ យោងតាមកាសែតរបស់ប្រទេសអ៊ីស្រាអែល ឈ្មោះ...
បរទេស៖ នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈនេះបានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោកឌូទើតេ បានមានប្រសាសបែបនេះថា លោកដូណាល់ត្រាំប្រធានាធីបតីអាមេរិក នឹងទទួលបានការបោះឆ្នោតគាំទ្រម្តងទៀតពីសំណាក់ពលរដ្ឋ អាមេរិកនៅអាណតិ្តក្រោយ។ ការថ្លែងបែបនេះត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោយបន្តិចដែលប្រធានាធីបតីហ្វីលីពីនរូបនេះ បានសរសើរចំពោះប្រតិកម្មរបស់ប្រធានាធិបតី អាមេរិកចំពោះការសម្រេចចិត្ត របស់លោកក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលមានអាយុកាលរាប់ទសវត្សជាមួយសហរដ្ឋអាមេរិក មកហើយនោះ។ គួរឲ្យដឹងដែរថាកាលពីពាក់កណ្តាល សប្តាហ៍កន្លងមកលោកត្រាំបាននិយាយ ថាលោកមិនបានទើសទាល់ នឹងការសម្រេចចិត្តរបស់លោកឌូទើតេ ឡើយដើម្បីបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលហៅកាត់ថាVFAនោះទេខណៈដែលរដ្ឋមន្រ្តី ក្រសួងការពារជាតិ របស់លោកគឺលោក...
បរទេស៖ ចុងសប្តាហ៍នេះលោកប្រធានាធិបតី វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូបានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា អាជ្ញាធរនៃប្រទេសវេណេស៊ុយអេឡា មិនបានឃុំខ្លួនមេដឹកនាំប្រឆាំង លោក ហ្គាដូនោះទេ ពីព្រោះតុលាការមិនទាន់បានចេញ សាលក្រមឲ្យមានការចាប់ខ្លួននៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកម៉ាឌូរ៉ូបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តីការចាប់ខ្លួន មេដឹកនាំប្រឆាំងរូបនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ជាមិនខាន។ការប្រកាសបែបនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីលោកហ្គាដូ ទើបតែបញ្ចប់ទស្សនកិច្ចទៅអាមេរិក និងអ៊ឺរ៉ុបនិងបានត្រឡប់ មាតុភូមិនិវត្តន៍វិញហើយនោះ។ គួរឲ្យដឹងទៀតដែរថាការប្រកាស ព្រមានបែបនេះធ្វើឡើងនៅពេលដែលមេបក្សប្រឆាំង នៅពេលចុងក្រោយនេះហាក់មានសន្ទុះ...