ព័ត៌មានអន្តរជាតិ

មនុស្សជាង៨សែននាក់ បង្ខំចិត្តភៀសខ្លួនចេញពីប្រទេសស៊ីរី ភាគពាយព្យ ចាប់តាំងពីខែធ្នូមក A

ប្រែសម្រួល៖ របាយការណ៍តួរលេខ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា ប្រជាជនស៊ីរីជាង៨៣០.០០០នាក់ បានបង្ខំចិត្តរត់ភៀសខ្លួន ចេញពីតំបន់ភាគពាយព្យនៃប្រទេស គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ 

មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា ជនភៀសខ្លួន បានកើនឡើងដល់ចំនួន៨៣០.០០០នាក់ ដោយរួមបញ្ចូលទាំងមនុស្សចំនួន១៤៣.០០០នាក់កាលពី៣ថ្ងៃមុនផង ដោយសារតែការប្រយុទ្ធគ្នាកំពុងតែប្រព្រឹត្តទៅ នៅទីតាំងទីក្រុង Idlib និងទីក្រុងអាឡេប៉ូ គិតចាប់តាំងពីខែធ្នូមក។ 

គួរបញ្ជាក់ថា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា គិតចាប់តំាងពីខែធ្នូ មកទល់ត្រឹមថ្ងៃពុធសប្ដាហ៍នេះ ចំនួនជនភៀសខ្លួន បានកើនដល់ចំនួន៨០០.០០០នាក់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×