ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក សន្យាផ្តល់ប្រាក់១ពាន់លានដុល្លារ ដល់ការផ្តើមគំនិត ថាមពលអឺរ៉ុប

ប្រែសម្រួល៖ប៉ាង កុង 

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ប្រាក់១ពាន់លានដុល្លារអាមេរិក នៅក្នុងដំណើរគាំទ្ររបស់អាមេរិក ដើម្បីជួយអឺរ៉ុបឲ្យគេចផុតពីការពឹងផ្អែក លើថាមពលពីរុស្ស៊ី។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក បានធ្វើការប្រកាសយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាមួយ ក្នុងអំឡុងសន្និសីទសន្តិសុខទីក្រុង Munich នាថ្ងៃទីពីរ ក្នុងប្រទេសអាល្លឺម៉ង់។ 

គួរបញ្ជាក់ថា ការផ្តល់ប្រាក់ឧបន្ថម្ភគាំទ្រចំនួន១ពាន់លានដុល្លារនេះ នឹងប្រព្រឹត្តទៅសម្រាប់គោលគំនិតដែនសមុទ្រចំនួន៣ ហើយនេះជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីលើកកម្ពស់សាមគ្គីភាពនៅក្នុងចំនួនប្រទេសជាសមាជិសហភាពអឺរ៉ុបទាំង១២ប្រទេស ជាមួយការផ្តោតលើថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ប្រព័ន្ធឌីជីថល៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×